មេដឹកនាំទួរគីត្រៀមទប់ទល់នឹងការប្រែប្រួលសេដ្ឋកិច្ច និងការដំឡើងអត្រាការប្រាក់ខ្ពស់ហួសហេតុ

2023/06/22 08:40:37 pm        119

ទួរគី៖ ប្រទេសទួរគី បានត្រៀមជាស្រេច ដើម្បីផ្លាស់ប្តូរគោលនយោបាយសេដ្ឋកិច្ចដែលមានលក្ខណៈប្រកាន់តឹងរ៉ឹងហួសហេតុមួយចំនួនរបស់លោកប្រធានាធិបតី Recep Tayyip Erdogan ខណៈដែលក្រុមសេដ្ឋកិច្ចថ្មីរបស់លោក ព្យាយាមធ្វើយ៉ាងណាឲ្យអតិផរណាដែលកំពុងឡើងខ្ពស់ ធ្លាក់ចុះ។

រយៈពេលមិនដល់មួយខែនោះឡើយបន្ទាប់ពីលោក Erdogan បានឈ្នះការបោះឆ្នោតឡើងវិញ អត្រាការប្រាក់ត្រូវបានរំពឹងថា នឹងកើនឡើងយ៉ាងខ្លាំងពីកម្រិតបច្ចុប្បន្ន ៨,៥ភាគរយ។ អតិផរណា គឺស្ទើរតែឡើងដល់ ៤០ភាគរយ ហើយប្រទេសទួរគីកំពុងប្រឈមជាមួយវិបត្តិនៃការចំណាយខ្ពស់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ ប៉ុន្តែរហូតមកដល់ពេលនេះ មេដឹកនាំទួរគី បានលើកឡើងដដែលៗពីការទប់អត្រាការប្រាក់មិនឲ្យហក់ឡើង។

បញ្ហាដ៏ធំនោះ គឺថា តើអត្រាការប្រាក់គោលនយោបាយសំខាន់ៗ នឹងកើនឡើងដល់កម្រិតណា។ អ្នកសេដ្ឋកិច្ចត្រូវបែងចែកថា តើអាត្រាការប្រាក់ នឹងកើនឡើងខ្លាំងកម្រិតណា ដោយធនាគារវិនិយោគ Morgan Stanley ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក លើកឡើងពីការកើនឡើង ១១,៥ភាគរយ ដល់ ២០ភាគរយ ខណៈដែលក្រុមហ៊ុន Goldman Sachs រំពឹងថា អត្រានេះអាចឡើងដល់ ៤០ភាគរយ។ ក្រុមសេដ្ឋវិទូផ្សេងទៀតជឿថា ការកើនឡើងនេះនឹងខ្ពស់ខ្លាំងហួសហេតុ ប៉ុន្តែអាចនឹងឡើងបន្តិចម្ដងៗ។

បញ្ហារបស់ប្រធានាធិបតី Erdogan គឺថា អត្រាអតិផរណារបស់ទួរគី នៅតែខ្ពស់ខ្លាំង ហើយទុនបម្រុងរបស់ធនាគារកណ្តាលរបស់ប្រទេសនេះ បានធ្លាក់ចុះដល់កម្រិតទាបខ្លាំង បន្ទាប់ពីធនាគារបានចំណាយប្រាក់រាប់ពាន់លានដុល្លារ ដើម្បីព្យាយាមទប់ការធ្លាក់ថ្លៃរបស់ប្រាក់លីរ៉ា (Lira)។

អត្រាការប្រាក់ បាន និងកំពុងងធ្លាក់ចុះពី ១៩ភាគរយ កាលពីពីរឆ្នាំមុនមក ៨,៥ភាគរយ ក្នុងប៉ុន្មានខែថ្មីៗនេះ តែឥឡូវនេះ អាត្រាការប្រាក់ត្រៀមកើនឡើងជាថ្មីម្តងទៀត ហើយការឡើងនោះ នឹងមានផលប៉ះពាល់ដល់ប្រទេសដែលមានវិបត្តិសេដ្ឋកិច្ចស្រាប់ហើយនេះ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm