ក្រសួង​សេដ្ឋកិច្ច​ថា កម្ពុជា​ចង់បាន​កម្ចី​ពី​បារាំង​ច្រើនជាង​១០០​លាន​អឺរ៉ូ​ក្នុង​រយៈពេល​១​ឆ្នាំៗ​

2021/04/27 09:59:58 am        26

​ភ្នំពេញ៖ ឯកឧត្ដម វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃ​ទី​០៦ ខែ​មីនា ឆ្នាំ​២០១៩​នេះ បាន​បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​កម្រិត​គោលនយោបាយ​លើក​ទី​៣ រវាង​រាជរដ្ឋា​ភិបាល​កម្ពុជា និង​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍​(AFD)​។ ក្នុង​នោះ កម្ពុជា​កំពុង​ពិនិត្យ​លទ្ធ​ភាព​ដើម្បី​ស្នើឱ្យ​ភាគី​បារាំង​ផ្តល់​កម្ចី​ច្រើនជាង​១០០​លាន​អឺរ៉ូ​ដែល​ស្មើនឹង​ជាង​១១០​លាន​ដុល្លារ​។

​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឱ្យដឹងថា ម្ពុ​ជា​កំពុង​ពិភាក្សា​អំពី​គម្រោង​ក​ម្ខី​ពី​រាជរដ្ឋាភិបាល​បាំង​បន្ថែមទៀត​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ដែល​តម្រូវការ​ទឹកប្រាក់​ពី​បារាំង​ច្រើនជាង​១០០​លាន​អឺរ៉ូ​ដែល​ស្មើ​ប្រមាណ​១១០​លាន​ដុល្លារ​អាមេរិក​។

សម្រាប់​កម្ចី​នេះ កម្ពុជា​បាន​ផ្តោត​ការអភិវឌ្ឍន៍​ទៅលើ​គម្រោង​ធំៗ​ដូចជា ការអភិវឌ្ឍន៍​នគរូបនីយកម្ម វិស័យ​អគ្គិសនី បញ្ហា​ផ្គត់​ផ្គង់​ទឹក និង​ការរៀបចំ​គ្រប់គ្រង​ទីក្រុង ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែលជា​ចំណុច​សំខាន់ សម្រាប់​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ភាព​ប្រកួត​ប្រែង​របស់​កម្ពុជា ក៏​ដូចជា​ការពង្រីក​ធនធាន​ទឹកជា​ដើម ។

​សូម​បញ្ជាក់​ថា ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ​​(AFD) បានផ្តល់​ជា​កម្ចី និង​ជំនួយ​ឥតសំណង​។ ក្នុង​នោះ​ ឯកឧត្តម ​វ​ង្សី វិស្សុត បន្តថា តាមរយៈ​កិច្ច​សហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​បារាំង​នេះ បាន​ធ្វើឱ្យ​បារាំង​ក្លាយ​ជា​អ្នកផ្តល់​ហិរញ្ញប្បទាន​ធំ​មួយ​ដល់​កម្ពុជា ក្នុង​នោះ​ បារាំង​បានផ្តល់​ជំនួយ​ពី​៤ ទៅ​៥ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ និង​ផ្តល់​ប្រាក់​កម្ចី​ហិរញ្ញ​សម្បទាន​ចំនួន​១០០​លាន​អឺរ៉ូ​ដែល​ស្មើនឹង​ជាង​១១០​លាន​ដុល្លារ​នៅ​ក្នុង​មួយឆ្នាំៗ​៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        129
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm