អាមេរិក៖ ខណៈដែលកូដកម្មរបស់ក្រុមអ្នកនិពន្ធសម្របសម្រួលអាមេរិក (WGA) បានឈានចូលដល់សប្តាហ៍ទីប្រាំបីរបស់ខ្លួន អ្នកនិពន្ធរាប់រយនាក់ សមាជិកសហជីព និងអ្នកគាំទ្រសាធារណៈបានប្រមូលផ្តុំគ្នានៅទីក្រុង Los Angeles សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (២១ មិថុនា)។ ការដើរដង្ហែរក្បួននេះបានធ្វើឡើងស្របពេលចរាចរណ៍ដ៏មមាញឹកនៅទីក្រុង Los Angeles អមនឹងការស្រែកពាក្យស្លោក "អំណាចសហជីព" និង "អ្នកនិពន្ធរួបរួមគ្នានឹងមិនដែលចាញ់ឡើយ"។

សមាជិកក្រុមអ្នកនិពន្ធ WGA បច្ចុប្បន្នកំពុងទាមទារដំឡើងប្រាក់ឈ្នួល បង្កើនការចាក់ផ្សាយ និងការរឹតបន្តឹងលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាប្រាជ្ញាសិប្បនិម្មិត។ សមាជិកក្រុម WGA ម្នាក់ឈ្មោះ Peri Lapidus បាននិយាយថា «យើងនៅតែជួបការលំបាក និងព្យាយាមធ្វើឱ្យអ្នករាល់គ្នាត្រឡប់ទៅធ្វើការវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ប៉ុន្តែយើងមិនចង់ធ្វើបែបនោះទេរហូតដល់យើងមានការទទួលស្គាល់មួយដែលយើងសមនឹងទទួលបាន»។
ក្រុមសម្របសម្រួលរបស់តារាសម្តែងអាមេរិក SAG-AFTRA បច្ចុប្បន្នកំពុងពិភាក្សាជាមួយអង្គការសម្ព័ន្ធភាពយន្ត (AMP) និងក្រុមផលិតករទូរទស្សន៍ (TP) ហើយនៅដើមខែនេះភាគីទាំងពីរ (AMPTP) និង ក្រុមនាយកសម្របសម្រួលអាមេរិក (DGA) បានប្រកាសពីកិច្ចព្រមព្រៀងរយៈពេលបីឆ្នាំរវាងសហជីពទាំងពីរ។ ក្រុម WGA និងសមាជិករបស់ខ្លួនសង្ឃឹមថាពួកគេអាចឈានដល់កិច្ចព្រមព្រៀងដោយយុត្តិធម៌មួយ ហើយអាចត្រឡប់ទៅធ្វើការវិញធម្មតា៕
