នូវ៉ែលហ្សេឡង់៖ នាយករដ្ឋមន្ត្រីប្រទេសនូវ៉ែលហ្សេឡង់ លោក Chris Hipkins នៅមុនដំណើរទស្សនកិច្ចផ្លូវការរបស់លោកទៅកាន់ប្រទេសចិននៅចុងខែនេះ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកមិនយល់ស្របតាមការថ្លែងលើកឡើងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ដែលបាននិយាយថាមេដឹកនាំចិន លោក Xi Jinping គឺជាជនផ្តាច់ការនោះទេ។

លោក Hipkins បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ទេ ហើយទម្រង់រដ្ឋាភិបាលដែលប្រទេសចិនមាន គឺជាបញ្ហាមួយសម្រាប់ប្រជាជនចិន។
ដោយត្រូវបានសួរដោយអ្នកសារព័ត៌មាន ថាតើប្រជាជនចិនបាននិយាយពីទម្រង់របស់រដ្ឋាភិបាលយ៉ាងណា លោក Hipkins និយាយថា ប្រសិនបើពួកគេមានបំណងផ្លាស់ប្តូរប្រព័ន្ធរដ្ឋាភិបាលរបស់ពួកគេ ដែលនោះគឺជាបញ្ហារបស់ពួកគេ។

លោកHipkins បានកំណត់ពេលធ្វើទ្សនកិច្ចទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមិថុនា ដែលនឹងដឹកនាំគណៈប្រតិភូធុរកិច្ចរួមមានក្រុមហ៊ុនធំៗបំផុតរបស់ប្រទេសនូវ៉ែលហ្សេឡង់មួយចំនួន។ លោកនឹងជួបជាមួយប្រធានាធិបតីលោក Xi Jinping នាយករដ្ឋមន្ត្រីលោក Li Qiang និងប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍របស់សភាប្រជាជនជាតិលោក Zhao Leji (ចាវ លើជី) ។
ប្រទេសចិនបានវាយកបកវិញកាលពីថ្ងៃពុធ បន្ទាប់ពីលោក Biden ដែលបាននិយាយសំដៅដល់ប្រធានាធិបតីលោក Xi Jinping ថាជាជនផ្តាច់ការ ដោយនិយាយថា ការនិយាយលើកឡើងនេះពុំមែនជារឿងសមហេតុផល និងជាការបង្ករឿង ជាការផ្ទុះជម្លោះដែលមិនបានគិតទុក បន្ទាប់ពីភាគីទាំងពីរមានបំណងកាត់បន្ថយអរិភាព៕