នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជំរុញឱ្យយោធាចារ្យពង្រឹងគុណភាព ដើម្បីកសាងទាហានវ័យក្មេងឲ្យមានសមត្ថភាពសម្រាប់ខឿនការពារជាតិ

2023/06/22 09:11:11 pm        241

កំពង់ស្ពឺ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលនិស្សិតនាយទាហានទ័ពជើងគោក ជំនាន់ទី១៣ វគ្គនាយទាហានបន្តវនជំនាន់ទី១៤ និងវគ្គពលទាហានថ្មីបំពេញក្របខណ្ឌឱ្យកងឯកភាព កងកិត្តិយស ត្រែទ័ព នៅវិទ្យាស្ថានទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ស្ថិតក្នុងភូមិសាស្ត្រ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងថា សន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបាន សន្តិភាព សម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាដើម្បីសន្តិភាព, សន្តិភាពបានធ្វើឱ្យអ្វីៗទាំងអស់រស់រានមាន​ជីវិតឡើងវិញ រួមទាំងសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ដែលប្រជាជនកម្ពុជា ទទួលបានដូចបច្ចុប្បន្ន។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានគូសបញ្ជាក់ពីស្ថានការណ៍សកលលោក នាពេលបច្ចុប្បន្ន ដែលស្ថិតក្នុងចរន្តសកលភាវូបនីយកម្ម ពោរពេញដោយការប្រកួតប្រជែងផ្នែកចំណេះដឹង និងបច្ចេកវិជ្ជា ដែលកត្តានេះ កងយោធពលខេមរភូមិន្ទ ក៏ត្រូវខិតខំកសាងធនធានមនុស្ស ដែលមានវ័យក្មេងៗ ប្រកបដោយគុណភាព សមត្ថភាព និងជំនាញផងដែរ ដើម្បីតាមទាន់ចរន្តតំបន់ និងពិភពលោក សម្រាប់វិស័យការពារជាតិរបស់កម្ពុជា។

នាយឧត្តមសេនីយ៍ បានជំរុញឱ្យថ្នាក់ដឹកនាំ យោធាចារ្យ ពិសេសវិទ្យាស្ថានទ័ពជើងគោកនៃកង​យោធពលខេមរភូមិន្ទ ត្រូវម្ចាស់ការហ្វឹកហ្វឺនលើគ្រប់ជំនាញ ក្នុងវិទ្យាស្ថានរបស់ខ្លួន ដោយ​ផ្តោតសំខាន់លើការពង្រឹងគុណភាព ការបណ្តុះបណ្តាលយោធិនបច្ចេកទេសជំនាញ ការកសាង​នាយទាហានវ័យក្មេងសម្រាប់បន្តវេន​ ដែលជាកត្តាគន្លឹះនៃការបង្កើនប្រសិទ្ធភាពការងារ ធានាជោគជ័យ ​និងនិរន្តរភាព ​ការកែទម្រង់កងយោធពលខេមរភូមិន្ទ។

ជាមួយនឹងការងារហ្វឹកហ្វឺននេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ យោធាចារ្យ ក្នុងវិទ្យាស្ថានទ័ពជើងគោក ដែលកន្លងមកបាន​សហការគ្នាយ៉ាងល្អជាមួយគ្រប់ស្ថាប័នជំនាញរបស់កងយោធពលខេមរភូមិន្ទ ពិសេសជាមួយក្រុម​អ្នកជំនាញការចិនប្រចាំវិទ្យាស្ថាន ក្នុងការកែលម្អកម្មវិធីសិក្សា លើកគ្រប់កម្មវិធី ខ្លឹមសារមេរៀន សម្ភារៈឧប្បទេស នឹងបានដំណើរការដោយជោគជ័យ តាមផែនការកំណត់លើការងារហ្វឹកហ្វឺន​បណ្ដុះបណ្ដាលលើគ្រប់ជំនាញ ​ដល់នាយទាហាននៃកងយោធពលខេមរភូមិន្ទរបស់យើង ឲ្យកាន់តែមានសមត្ថភាព និងគុណភាព លើភារកិច្ចការពារជាតិ ការពារអធិបតេយ្យ បូរណភាពទឹកដីកម្ពុជា។

សម្រាប់វគ្គហ្វឹកហ្វឺននាយទាហានបន្តវេន ជំនាន់ទី១៤ មាននិស្សិតជានាយទាហានចូលហ្វឹកហ្វឺនចំនួន ១៥០នាក់ មានរយៈពេលហ្វឹកហ្វឺន ៦ខែ លើខ្លឹមសារមេរៀន ចំណេះអត់ដឹងយោធា ចំណេះដឹងអប់រំចិត្តសាស្រ្ត និងការងារផ្សេងៗ។ ដោយឡែកសម្រាប់វគ្គហ្វឹកហ្វឺនពលទាហានថ្មីបំពេញក្របខណ្ឌ កងឯកភាព កងកិត្តិយស ត្រែទ័ព មានសិក្ខាកាមចូលហ្វឹកហ្វឺនសរុប ១៥០នាក់ មានរយៈពេលហ្វឹកហ្វឺន ៣ខែ លើខ្លឹមសារមេរៀន ចំណេះដឹងយោធា អប់រំចិត្តសាស្ត្រ និងការងារត្រៀមបម្រុងផ្សេងៗ៕



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm