អាមេរិក៖ កងនាវាលេខ ៧នៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា នាវាឆ្មាំល្បាតឆ្នេរអាមេរិក បានបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃអង្គារ ដោយបានឆ្លងកាត់ផ្លូវទឹកប្រកបដោយភាពចម្រូងចម្រាសរយៈពេល១ថ្ងៃប៉ុណ្ណោះ ក្រោយលោករដ្ឋមន្រ្តីការបរទេស Antony Blinken បញ្ចប់ដំណើរទស្សនកិច្ចដ៏កម្ររបស់លោកទៅកាន់ទីក្រុងប៉េកាំង ។

ច្រកសមុទ្រមួយនេះ ដែលបែងចែកចិនពីកោះគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យតៃវ៉ាន់ គឺជាប្រភពនៃភាពតានតឹងកើនឡើងញឹកញាប់ ស្របពេលដែលទីក្រុងប៉េកាំងបង្កើន សម្ពាធយោធា និងនយោបាយរបស់ខ្លួន ដើម្បីព្យាយាមបង្ខំឲ្យទីក្រុងតៃប៉ិ ទទួលស្គាល់អធិបតេយ្យភាពចិន ។
កងនាវាលេខ ៧នៃកងទ័ពជើងទឹកចិន និយាយថា កាលពីថ្ងៃអង្គារកន្លងទៅ នាវាសន្តិសុខជាតិ USCGC Stratton បានបើកឆ្លងកាត់តាមទម្លាប់របស់ខ្លួននៅច្រកសមុទ្រកោះតៃវ៉ាន់ គឺឆ្លងកាត់ដែនទឹកជាទីដែលការធ្វើនាវាចរណ៍សមុទ្រមានសេរីភាពខ្ពស់ ដោយអនុឡោមតាមច្បាប់អន្តរជាតិ ។
កងនាវាលេខ ៧បានបន្តនៅក្នុងសេចក្តីថ្លែងការណ៍ថា ការឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់របស់នាវា Stratton ចង់បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ ។ យោធាសហរដ្ឋអាមេរិក នឹងហោះហើរ បើកបរលើទឹក និងប្រតិបត្តិការកន្លែងណាដែលច្បាប់អន្តរជាតិអនុញ្ញាត ។

បេសកកម្មចិននៅពុំទាន់ធ្វើសេចក្តីអធិប្បាយនេះ បានកើតឡើងរយៈពេល១ថ្ងៃប៉ុណ្ណោះ ក្រោយលោក Blinkenបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ចិន ពេលដែលប្រទេសទាំង ២ បានយល់ព្រមធ្វើឲ្យស្ថិរភាពការប្រកួតប្រជែងដ៏តានតឹងរបស់ពួកគេ ដើម្បីចៀសផុតពីជម្លោះ ប៉ុន្តែភាគីទាំង ២ ពុំបានទម្លុះភាពទាល់ច្រកសំខាន់ៗនោះឡើយ ៕