រាជរដ្ឋាភិបាល ធ្វើឌីជីថលូបនីយកម្ម និងបរិវត្តកម្មឌីជីថល ដើម្បីរុញកំណើនសេដ្ឋកិច្ច​

2023/06/22 04:03:07 pm        500

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​បានកំណត់​ការធ្វើ​ឌី​ជី​ថ​លូ​ប​នីយកម្ម និង​បរិវត្ត​កម្ម​ឌីជីថល ជា​អាទិភាព​គន្លឹះ​មួយ ដែលមាន​សក្ដានុពល​ខ្ពស់ ក្នុងការ​ជំរុញឱ្យមាន​ការបង្កើត​គំរូ​សេដ្ឋកិច្ច​ថ្មី​, ការបង្កើន​ផលិតភាព​ក្នុង​គ្រប់​វិស័យ និង​ការធានាបាន​នូវ​កំណើនសេដ្ឋកិច្ច​ជារួម​។​

​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី​, រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើកឡើង​នៅក្នុង​ពិធី​ប្រកាស​ដាក់​ដំណើរការ​ជា​ផ្លូវការ នូវ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​-​ដំណាក់កាល​ទី ៣ នៅ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ ២០២៣ នេះ​ការរៀបចំ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន គឺជា​ការកែទម្រង់​មួយ​ដ៏​សំខាន់ ក្នុង​ដំណើរ​ឆ្ពោះទៅរក​ការកសាង​រដ្ឋាភិបាល​, សេដ្ឋកិច្ច និង​សង្គម​ឌីជីថល ក្នុងនោះ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នល​បច្ចេកវិទ្យា​ព័ត៌មាន​-​ដំណាក់កាល​ទី១ បានអនុញ្ញាត​ឱ្យ​គ្រប់​ក្រុមហ៊ុន​-​សហគ្រាស អាច​ចុះបញ្ជី​ជា​កញ្ចប់​ជាមួយនឹង​ក្រសួង​-​ស្ថាប័ន​ចំនួន​៣​រួមមាន​៖ ក្រសួងពាណិជ្ជកម្ម​, អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ព្រមទាំង​អាច​ចុះបញ្ជី​ជា​គម្រោង​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ជាមួយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។

​ចំពោះ​ដំណាក់កាល​ទី ២ បាន​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​-​សហគ្រាស អាច​ស្នើសុំ​អាជ្ញា​បណ្ណ​, វិញ្ញាបនបត្រ និង​លិខិតអនុញ្ញាត​ជំនាញ​ផ្សេងៗ នៅ​ក្រសួង​-​ស្ថាប័ន ចំនួន ៤ បន្ថែម មាន​ក្រសួង​ឧស្សាហកម្ម​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​, ក្រសួងទេសចរណ៍​, ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​, និង​និយ័ត​ករ​អាជីវកម្ម​អចលនវត្ថុ និង​បញ្ចាំ​នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ។​

​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន បន្តថា ចំណែក​ដំណាក់កាល​ទី ៣ នេះ គឺជា​បង្គោល​ចរ​ថ្មី​មួយទៀត នៃ​ការរៀបចំ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន ដោយមាន​ការចូលរួម​ពី​ក្រសួង​-​ស្ថាប័ន រហូតដល់ ១២​ដូចជា ក្រសួងពាណិជ្ជកម្ម​, ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​, ក្រសួងយុត្តិធម៌​, ក្រសួង​អប់រំ យុវជន និង​កីឡា​, ធនាគារជាតិ​នៃ​កម្ពុជា​, បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​, និយ័ត​ករ​ធនា​រ៉ាប់រង​កម្ពុជា​, និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​, និយ័ត​ករ​គណនេយ្យ និង​សវនកម្ម​, ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​មជ្ឈមណ្ឌល​បណ្ដុះ​ធុរកិច្ច​ថ្មី តេ​ជោ​។​

​សូមបញ្ជាក់ថា ការចុះបញ្ជី​តាម​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន គិត​ត្រឹម​ថ្ងៃទី​១៤ ខែ មិថុនា ឆ្នាំ ២០២៣​នេះ អនុវត្ត​ការចុះបញ្ជី​បាន​ចំនួន​ជាង ២៦​ពាន់​ក្រុមហ៊ុន​/​សហគ្រាស មាន​ទុនវិនិយោគ​ប្រមាណ​ជា ៧,៧៩​ប៊ី​លាន​ដុល្លារ​អាមេរិក​៕’​អត្ថបទ​៖ សុន រ៉ា​ឌី​

អត្ថបទដែលទាក់ទង

ប្រមុខការទូតកម្ពុជា និងព័រទុយហ្គាល់ ចុះអនុស្សរណៈនៃការយោគយល់គ្នាជំរុញបង្កើនកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាពិសេសលើបញ្ហាតំបន់ និងសកលលោក
2026/05/27 10:47:09 am        1
ប្រមុខការទូតកម្ពុជាបញ្ជាក់ជាថ្មីប្រាប់អគ្គលេខាធិការអង្គការសហប្រជាជាតិថ្មីនូវសារៈសំខាន់នៃការដោះស្រាយជម្លោះនានាដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ
2026/05/27 10:37:22 am        1
ប្រមុខការទូតកម្ពុជាថ្លែងចំពោះមុខកិច្ចប្រជុំកម្រិតខ្ពស់ UNSC ថា ជម្លោះត្រូវតែដោះស្រាយដាច់ខាតតាមរយៈការសន្ទនា ការទូត និងការគោរពច្បាប់អន្តរជាតិ
2026/05/27 08:26:43 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតកម្ពុជា និងព័រទុយហ្គាល់ ចុះអនុស្សរណៈនៃការយោគយល់គ្នាជំរុញបង្កើនកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាពិសេសលើបញ្ហាតំបន់ និងសកលលោក

2026/05/27 10:47:09 am
​ប្រមុខការទូតកម្ពុជាបញ្ជាក់ជាថ្មីប្រាប់អគ្គលេខាធិការអង្គការសហប្រជាជាតិថ្មីនូវសារៈសំខាន់នៃការដោះស្រាយជម្លោះនានាដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ
2026/05/27 10:37:22 am
​KCNA៖ កូរ៉េខាងជើងសាកល្បងមីស៊ីលកំណត់ទិស​ដៅ​ស្វ័យកម្ម​ប្រើបច្ចេកវិទ្យា​AI និងប្រព័ន្ធ​​បាញ់​រ៉ូកែតសម័យ​ទំនើប​​​
2026/05/27 10:32:59 am
​ប្រមុខអង្គការសហប្រជាជាតិព្រមានពីការបាត់បង់ដ៏គ្រោះថ្នាក់នៃការគោរពច្បាប់អន្តរជាតិ
2026/05/27 10:19:57 am
​ពលរដ្ឋអ៊ុយក្រែន និងស្ថានទូតបរទេសក្នុងរដ្ឋធានីគីវ បង្ហាញការមិនខ្វល់ខ្វាយចំពោះការគំរាមវាយប្រហារថ្មីពីរុស្ស៊ី
2026/05/27 10:11:42 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/26 01:46:20 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/20 11:31:08 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/26 02:37:54 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/26 06:20:24 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am