ប្រទេសទាំង ១០ ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយអាកាសធាតុក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ​

2023/06/22 11:14:29 pm        93

​ប្រធានាធិបតី​បារាំង​លោក Emanuel Macron នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​បណ្ដា​មេដឹកនាំ​ក្នុង​ពិភពលោក និង​ក្រុម​អ្នកជំនាញ​នៅ​ទីក្រុង​ប៉ារីស​នៅ​ថ្ងៃ​ព្រហស្បតិ៍ (២២ មិថុនា​)​នេះ និង​ថ្ងៃ​សុក្រ (២៣ មិថុនា​) សម្រាប់​កិច្ចប្រជុំ​កំពូល​អាកាសធាតុ​ដែលមាន​គោលបំណង​កំណត់​ផែនទី​បង្ហាញផ្លូវ​សម្រាប់​ការបន្ធូរបន្ថយ​បន្ទុក​បំណុល​របស់​បណ្ដា​ប្រទេស​ដែលមាន​ចំណូល​ទាប ខណៈដែល​ផ្ដល់​មូលនិធិ​បន្ថែមទៀត​សម្រាប់​ហិរញ្ញប្បទាន​អាកាសធាតុ​។​

​កិច្ចប្រជុំ​កំពូល​នេះ​នឹង​នាំមក​នូវ​មេដឹកនាំ​រាប់សិប​នាក់​ជួបជុំគ្នា​នៅក្នុង​រដ្ឋធានី​របស់​ប្រទេស​បារាំង​ដើម្បី​ស្វែងរក​ការ​ស្រប​មតិ​គ្នា​កម្រិត​កំពូល​លើ​មធ្យោបាយ​ជំរុញ​ជំហាន​រីកចម្រើន​នៃ​គំនិត​ផ្តួចផ្តើម​មួយចំនួន ដែល​កំពុង​ព្យាយាម​ដោះស្រាយ​នៅក្នុង​ស្ថាប័ន​នានា​ដូចជា ក្រុម​ប្រទេស​ទាំង​២០ (G20) មូលនិធិ​រូបិយវត្ថុ​ឣ​ន្ត​រ​ជាតិ​ឬ​IMF ធនាគារពិភពលោក និង​អង្គការសហប្រជាជាតិ ព្រមទាំង​បណ្ដា​ឥស្សរជន​មកពី​ប្រទេស​នានា​ដែល​រងគ្រោះ​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​បញ្ហា​អាកាសធាតុ​ក្ដៅ​ខ្លាំង និង​បម្រែបម្រួល​អាកាសធាតុ​។​

​ស​ន្ទ​ស្សន៍​ហានិភ័យ​អាកាសធាតុ​សកល​ឆ្នាំ ២០២១ ពី​ក្រុម​ស្រាវជ្រាវ​អាកាសធាតុ​អាល្លឺម៉ង់ Germanwatch បាន​បង្ហាញថា​ដែនដី​ពើ​តូ​រី​កូ និង​សហភាព​មី​យ៉ាន់​ម៉ា ដែល​រង​ផលប៉ះពាល់​ខ្លាំង​បំផុត​ដោយ​ព្រឹត្តិការណ៍​អាកាសធាតុ​ធ្ងន់ធ្ងរ​ចាប់ពី​ឆ្នាំ ២០០០ ដល់​ឆ្នាំ ២០១៩ បន្ទាប់មក​គឺ​ប្រទេស​ហៃ​ទី ហ្វីលីពីន ម៉ូ​ហ្សំ​ប៊ិក បា​ហា​ម៉ាស បង់​ក្លា​ដែ​ស ប៉ា​គី​ស្ថាន ថៃ និង​នេ​ប៉ាល់​។

​រាប់​ចាប់ពី​ការបន្ធូរបន្ថយ​បំណុល រហូតដល់​ហិរញ្ញវត្ថុ​អាកាសធាតុ ប្រធានបទ​ជាច្រើន​នៅលើ​របៀបវារៈ​ទាំងនោះ លើកយក​ការផ្ដល់​យោបល់​ពី​ក្រុម​ប្រទេស​កំពុងអភិវឌ្ឍន៍​ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី​ប្រទេស​បា​បា​ដូ លោកស្រី Mia Mottley ដែល​ត្រូវបាន​គេ​ហៅថា '​គិ​និ​ត​ផ្ដួចផ្ដើម​ហិរញ្ញប្បទាន​អាកាសធាតុ Bridgetown' ។​

​ទោះបីជា​ការសម្រេច​មាន​ចំណង​ផ្លូវច្បាប់​មួយ​មិន​ត្រូវបាន​គេ​រំពឹងទុក​ក៏ដោយ ក៏​ក្រុមមន្ត្រី​ដែល​ពាក់ព័ន្ធ​នៅក្នុង​ផែនការ​នៃ​កិច្ចប្រជុំ​កំពូល បាន​និយាយថា ការប្តេជ្ញាចិត្ត​ដ៏​ខ្លាំងក្លា​មួយចំនួន​គួរតែ​ត្រូវបាន​ធ្វើឡើង​ស្តីពី​ការផ្តល់​ហិរញ្ញប្បទាន​ដល់​បណ្ដា​ប្រទេស​ក្រីក្រ​៕​

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm