
ក្រុមវេជ្ជបណ្ឌិតបាននិយាយកាលពីថ្ងៃពុធ (២១ មិថុនា)ថា សីតុណ្ហភាពខ្ពស់នៅក្នុងទីក្រុង Bathinda ភាគខាងជើងនៃប្រទេសឥណ្ឌា បានប៉ះពាល់ដល់សុខភាពរបស់កុមារ ដែលកំពុងមានបញ្ហាផ្សេងៗ។
ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា មន្ទីរពេទ្យកំពុងទទួលកុមារដែលមានរោគសញ្ញាដូចជាគ្រុនក្តៅ ក្អួត និងរាគ ដោយសារតែស្ថានភាពរលកកម្ដៅ និងសីតុណ្ហភាពឡើងដល់ ៣៨ អង្សាសេ នៅថ្ងៃព្រហស្បតិ៍ (២២ មិថុនា)នេះ។
មន្រី្តវេជ្ជសាស្ត្រជាន់ខ្ពស់របស់ទីក្រុង Bathinda លោកវេជ្ជបណ្ឌិត Satish Jindal បាននិយាយថា មានការកើនឡើងនៃចំនួនកុមារដែលមានបញ្ហាក្រពះ។ រដូវក្តៅនៅប្រទេសឥណ្ឌា គឺជាពេលវេលាដ៏លំបាកមួយ នៅពេលដែលសីតុណ្ហភាពកើនឡើង នាំឱ្យមានមនុស្សស្លាប់និងរបួសជាច្រើន ជាពិសេសសម្រាប់ក្រុមមនុស្សងាយរងគ្រោះ ដូចជាទារក ចាស់ជរា ឬអ្នកទទួលរងពីជំងឺរ៉ាំរ៉ៃ៕
