ប្រមុខ ​UN និង​ក្រុម​សមាជិក​អំពាវនាវ​ឲ្យ​បញ្ឈប់​ភាព​តានតឹង​ក្នុង​ជម្លោះ​នៅ​មជ្ឈិមបូព៌ា

2021/05/13 06:53:55 pm        148

​UN៖ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ លោក Antonio Guterres កាលពី​ថ្ងៃ​ពុធ​បាន​អំពាវនាវ​ឲ្យ​បញ្ឈប់​ភាព​តាន​តឹង​រវាង​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន និង​សម្រាប់​ការ​ចាប់ផ្ដើម​ឡើងវិញ​នូវ​ដំណើរការ​សន្តិភាព​តំបន់​មជ្ឈិមបូព៌ា​។

​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​ប្រជា​កាលពី​ថ្ងៃ​ពុធ​នោះ​ដែរ បាន​ជំរុញ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំ​អស់​នៅ​ក្នុង​ជម្លោះ​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​នដើម្បី​បញ្ឈប់​ភាព​តានតឹង ​និង​មាន​ទំនួល​ខុសត្រូវ​។​ ក្រុម​មេដឹកនាំ​ទាំងនោះ​ក៏បាន​អំពាវនាវ​ជា​ថ្មី​ទៀត​ផង​ដែរ ឲ្យ​បញ្ឈប់​អំពើ​ហិង្សា​ដែល​ចេះតែ​រីក​ធំ និង​ជឿ​ជាក់​ថា ទាំង​ពលរដ្ឋ​អ៊ីស្រាអែល ទាំង​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​សុទ្ធ​តែ​មាន​សិទ្ធិ​រស់នៅ​ប្រកប​ដោយ​សុវត្ថិភាព និង​សន្តិសុខ​។​ ​លោក​បាន​ថ្លែង​បែបនេះ​នៅ​ក្នុង​ទីក្រុង​ម៉ូស្គូ​ អំឡុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី ​លោក Sergey Lavrov​។​ ​លោក Guterres បាន​និយាយ​ថា រឿង​សំខាន់​ដំបូងបង្អស់​គឺ​ត្រូវតែ​បញ្ឈប់​ការ​បង្ហូរ​ឈាម ដោយ​បន្ថែម​ថា ដំណោះស្រាយ​រដ្ឋ​២ ​គឺជា​វិធី​តែមួយគត់​សម្រាប់​ពលរដ្ឋ​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន​។

​លោក Lavrov បាន​និយាយ​ថា​ ពួក​លោក​បាន​ព្រមព្រៀងគ្នាលើ​ភាព​ចាំ​បាច់ ​ក្នុង​ការ​កោះ​ប្រជុំក្រុម​អ្នក​សម្រប​សម្រួល​អន្តរជាតិ​ក្វា​ថេតរវាង​រុស្ស៊ី សហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ និង​សហភាព​អឺរ៉ុប ដើម្បី​ជួយ​បញ្ចប់​ការ​ប៉ះ​ទង្គិច​គ្នា​ទាំងឡាយ​។​ ជំនួប​នេះ​មាន​ឡើង​ ខណៈ​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​អ៊ីស្រាអែល និង​ក្រុម​សកម្ម​ប្រយុទ្ធ​អ៊ីស្លាម​ប៉ា​ឡេ​ស្ទី​ន នៅតែ​បន្ត​កាន់តែ​ខ្លាំងក្លា​។​ បណ្ដា​មេដឹកនាំ​ក្រុម​ហា​ម៉ាស់​នៅ​តំបន់​ហ្គា​ហ្សា ​បាន​បាញ់​រ៉ូ​កែ​ត​រាប់​រយ​គ្រាប់​ស្រោច​ទៅលើ​អ៊ីស្រាអែល​នៅ​ទូទាំង​ទីក្រុង Tel Aviv ដែល​ជា​ដែនដី​ធំ​បំផុត​របស់​អ៊ីស្រាអែល ព្រមទាំង​ទីក្រុង​មួយ​ចំនួន​ទៀត​ផង​ដែរ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        104
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        97
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm