Update៖ មនុស្ស ៩នាក់ ត្រូវបានចាប់ខ្លួនក្រោយហេតុការណ៍ផ្ទុះហ្គាសក្នុងហាងលក់សាច់អាំងសម្លាប់មនុស្ស ៣១នាក់នៅចិន

2023/06/22 11:59:40 pm        301

មនុស្ស ៩នាក់ ដែលរួមទាំងម្ចាស់ហាងដែរនោះ ត្រូវបានចាប់ខ្លួន ហើយហេតុការណ៍ផ្ទុះហ្គាសក្នុងហាងលក់សាច់អាំងយីហោ Fuyang Barbecue កាលពីយប់ថ្ងៃពុធនៅតំបន់ភាគពាយ័ព្យ Ningxia (នីងសៀ) ប្រទេសចិន បណ្តាលឲ្យមនុស្សស្លាប់មនុស្ស ៣១នាក់ និងបង្ខំឲ្យលោកប្រធានាធិបតី Xi Jinping ចេញបទបញ្ជាពិនិត្យសុវត្ថិភាពតឹងរឹងជាងមុន ។ 

សារព័ត៌មានក្នុងស្រុក រាយការណ៍ថា សិស្សវិទ្យាល័យជាច្រើននាក់ រួមទាំងនិវត្តន៍ជន ស្ថិតនៅក្នុងចំណោមអ្នកស្លាប់ ។ 

សារព័ត៌មានរដ្ឋស៊ីនសួ រាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ហេតុការណ៍ផ្ទុះហ្គាសក្នុងទីក្រុង Yinchuan រដ្ឋធានីតំបន់ Ningxia បណ្តាលមកពីធ្លាយធុងហ្គាសនៅក្នុងហាង ។ 

សារព័ត៌មានស៊ីនហួ រាយការណ៍ទៀតថា មនុស្ស ៧នាក់ កំពុងទទួលការព្យាយាលស្នាមរលាក និងរយះសាច់ដោយសារបែកកែវ ។ 

ហេតុការណ៍ផ្ទុះហ្គាសនេះ បានកើតឡើងរយៈពេល ១ថ្ងៃមុនពេលពិធីបុណ្យទូកនាគរយៈពេល ៣ ថ្ងៃ នៅប្រទេសចិន ពេលដែលក្រុមគ្រួសារ និងមិត្តភ័ក្តិ ជួបជុំគ្នាទទួលទានអាហារ ។

 ដោយឡែក ទូរទស្សន៍រដ្ឋចិន CCTV រាយការណ៍ថា លោកប្រធានាធិបតី Xi បាននិយាយប្រាប់ក្រុមអាជ្ញាធរឲ្យចេញប្រតិបត្តិការភ្លាមៗ ដើម្បីព្យាបាលអ្នករងរបួស ហើយលោកនិយាយថា ការត្រួតពិនិត្យសុវត្ថិភាពនៅតាមឧស្សាហកម្មធំៗ និងតាមវិស័យធុរកិច្ច គួរតែត្រូវបានពង្រឹង ។ 

សូមបញ្ជាក់ថា ឧបទ្ទេវហេតុផ្ទុះហ្គាស និងសារធាតុគីមី មិនមែនជារឿងចម្លែកនោះទេនៅក្នុងប្រទេសចិន បើទោះបីជាមានការព្យាយាមធ្វើឲ្យល្អប្រសើរសុវត្ថិភាពក៏ដោយ ។ 

ជាក់ស្តែងកាលពីឆ្នាំ ២០១៥កន្លងទៅ ហេតុការណ៍ផ្ទុះជាច្រើនលើកនៅទីក្រុងកំពង់ផែភាគខាងជើង Tianjin បានសម្លាប់មនុស្ស ១៧៣នាក់ ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        329
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        375
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        354

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm