អំពើហិង្សាបន្តនៅស៊ូដង់ បន្ទាប់ពីបទឈប់បាញ់៧២ម៉ោងបានផុតកំណត់

2023/06/23 12:12:10 am        90

ការប៉ះទង្គិចគ្នាខ្លាំង និងការបាញ់កាំភ្លើងធំ បានផ្ទុះឡើងនៅរដ្ឋធានីប្រទេសស៊ូដង់កាលពីព្រឹកថ្ងៃពុធ ភ្លាមៗបន្ទាប់ពីបទឈប់បាញ់រយៈពេល៧២ម៉ោងរវាងភាគីជម្លោះបានផុតកំណត់នៅម៉ោង៦:០០នាទី។ ការប្រយុទ្ធគ្នារវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ និងគូប្រជែងរបស់ខ្លួន កងកម្លាំងគាំទ្ររហ័ស(RSF) ដែលបានផ្ទុះឡើងដំបូងក្នុងពាក់កណ្តាលខែមេសា និងបានរារាំងជីវិតរស់នៅរបស់ពលរដ្ឋក្នុងតំបន់ នៅក្នុងតំបន់រដ្ឋធានីដ៏ធំរបស់ប្រទេស រួមមានរដ្ឋធានី Khartoum ទីក្រុង Omdurman និងទីក្រុង Khartoum ភាគខាងជើង ព្រមទាំងនៅក្នុងទីក្រុង Kordofan ខាងត្បូង។

កាលពីពេលថ្មីៗ ការប៉ះទង្គិចគ្នាជាច្រើន បានផ្អាកក្នុងអំឡុងបទឈប់បាញ់រយៈពេល៣ថ្ងៃ ប៉ុន្តែភ្លើងសង្គ្រាមបានឆាបឆេះឡើងវិញកាលពីល្ងាចថ្ងៃអង្គារ បន្ទាប់ពីទីស្នាក់ការទីភ្នាក់ងារស៊ើបអង្កេតសកលក្នុងទីក្រុងKhartoum របស់ប្រទេសស៊ូដង់ ត្រូវបានភ្លើងឆេះ បន្ទាប់ពីការផ្ទុះដោយការវាយប្រហារ។ ភាគីជម្លោះទាំងពីរបានចោទដាក់គ្នាទៅវិញទៅមកពីការបំពានបទឈប់បាញ់ដោយការចាប់ផ្តើមវាយប្រហារជាច្រើនលើក។ កាលពីថ្ងៃពុធ កងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAR) បានចាប់ផ្តើមវាយប្រហារតាមអាកាសលើទីតាំងយោធាចំនួន២កន្លែង ដែលធ្វើប្រតិបត្តិការដោយកងកម្លាំងគាំទ្ររហ័សនៅរដ្ឋធានី Khartoum ភាគខាងត្បូង។

ពលរដ្ឋនៅក្នុងទីក្រុង បានភៀសខ្លួនចេញ ប៉ុន្តែការប្រយុទ្ធគ្នានៅបន្តរាលដាលដល់ទីប្រជុំជនដែលមានមនុស្សច្រើន និងតំបន់ពលរដ្ឋរស់នៅ ដែលជីវិតបន្តរស់នៅកាន់តែលំបាកសម្រាប់អ្នកទាំងឡាយណាដែលបន្តស្នាក់នៅ។

ជម្លោះរយៈពេលជាង៦០ថ្ងៃ បានបណ្តាលឲ្យប្រទេសនេះធ្លាក់ចូលក្នុងមហន្តរាយមនុស្សធម៌ ដោយជនភៀសខ្លួនស៊ូដង់ជាង៥សែននាក់ បានភៀសខ្លួនទៅកាន់បណ្តាប្រទេសជិតខាង និងប្រមាណ២លាននាក់ ភៀសខ្លួនតែនៅក្នុងប្រទេស។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm