
ពេលព្រឹកព្រលឹមថ្ងៃរះពីលើជួរភ្នំ Cordillera Real ស្ថិតក្នុងតំបន់ភ្នំ Andes ជនជាតិដើមភាគតិចបូលីវីរាប់រយនាក់ បានលើកដៃរបស់ពួក សំដៅរស្មីព្រះអាទិត្យ ដើម្បីស្វាគមន៍ឆ្នាំថ្មីជនជាតិដើមភាគតិច Aymara ឆ្នាំ ៥៥៣១។
ការប្រារព្ធពិធីនេះ ចាប់ផ្តើមនៅពេលព្រឹកក្រោមសីតុណ្ហភាពត្រជាក់ ពេលដែលក្រុមសាវ័ក កម្តៅដៃនឹងកាំរស្មីដំបូងរបស់ព្រះអាទិត្យអំឡុងរដូវរងារ ។ ក្រុមអាជ្ញាធរជនជាតិភាគតិច ចាប់ផ្តើមពពក់ភ្លើង និងថ្វាយដង្វាយដល់ព្រះ Pachamama ឬព្រះមាតាផែនដី និងព្រះបិតាអាទិត្យ ដើម្បីសុំឲ្យមានដំណាំប.បូរណ៍ និងសុខភាពល្អ អំឡុងពិធីដូនតា នៅទីក្រុង El Alto ដែលជាទីក្រុងធំបំផុតទី ២របស់បូលីវី ។ ជនជាតិដើមភាគតិច Aymara មានជំនឿថា ព្រះបិតាអាទិត្យ "Al Tata Inti"នឹងផ្តល់ភាពកក់ក្តៅដល់ផែនដី នៅថ្ងៃចូលឆ្នាំថ្មី៕
