
សហនាយកប្រតិបត្តិក្រុមហ៊ុន Netflix លោក Ted Sarandos បានសន្យានៅថ្ងៃព្រហស្បតិ៍ (២២ មិថុនា)នេះ ថាកាវិនិយោគដ៏ច្រើនរបស់ខ្លួននៅក្នុងមាតិការបស់កូរ៉េខាងត្បូងគឺដើម្បីគាំទ្រអ្នកបង្កើតវ័យក្មេង ហើយនឹងមិនរំលងអ្នកមានទេពកោសល្យក្នុងស្រុកវ័យក្មេងនោះទេ បន្ទាប់ពីមានការអំពាវនាវដោយសមាជិកសភាមួយចំនួនសម្រាប់ក្រុមហ៊ុនផ្សាយពាណិជ្ជកម្មដ៏ធំមួយនេះដើម្បីចែករំលែកប្រាក់ចំណេញកាន់តែច្រើនជាមួយអ្នកបង្កើតមាតិកា។
លោក Sarandos បាននិយាយថា "ជាឧទាហរណ៍គឺរវាងឆ្នាំ ២០២២ និង ២០២៥ ភាពយន្តមួយក្នុងចំនោមភាពយន្តប្រាំរបស់យើងដែលបង្កើតឡើងសម្រាប់ Netflix នឹងចេញមកពីអ្នកនិពន្ធដំបូង ឬអ្នកដឹកនាំរឿងដំបូង" ។ លោកក៏បានសំអាងដល់របាយការណ៍មួយផងដែរ ដែលថាភាពជោគជ័យនៃមាតិកាកូរ៉េដូចជា "ភាពយន្តរឿង ល្បែងមរណៈ (Squid Game)" បានបង្កើតការងាររាប់ពាន់កន្លែងសម្រាប់ប្រជាជនកូរ៉េ។
កាលពីថ្ងៃពុធ (២១ មិថុនា) លោក Sarandos បានជួបជាមួយអ្នកដឹកនាំរឿងដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូងលោក Park Chan-wook និងនិស្សិតផ្នែកភាពយន្ត ហើយបាននិយាយថាចេញផ្សាយភាពយន្តពីប្រទេសផ្សេងៗ មិនមែនត្រឹមតែភាពយន្តហូលីវូដនោះទេ គឺជា "ការសម្រេចចិត្តដ៏មានមោទនភាពបំផុត" របស់លោក។
ប្រទេសកូរ៉េខាងត្បូងបានផលិតខ្សែភាពយន្តភាគចំនួន៤រឿង ក្នុងចំណោមរឿងទាំង១០ដែលមិនមែនភាសាឣង់គ្លេសដែលមានអ្នកទស្សនាច្រើនបំផុតរបស់ក្រុមហ៊ុន Netflix រួមទាំង "ភាពយន្តរឿង ល្បែងមរណៈ (Squid Game)" ដែលទទួលបានជោគជ័យជាអន្តរជាតិដ៏ទូលំទូលាយនៃការនាំចេញវប្បធម៌របស់ប្រទេស ហើយបានជំរុញឱ្យក្រុមហ៊ុននេះប្រកាសការវិនិយោគចំនួន ២,៥ ពាន់លានដុល្លារ នៅក្នុងមាតិកាប្រទេសកូរ៉េ កាលពីខែមេសា៕