នេះជាសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន OceanGate ស្តីពីការបាត់ Titan ជាព័ត៌មានលម្អិតពេញលេញ៖
«ឥឡូវនេះយើងជឿថា នាយកប្រតិបត្តិរបស់យើង លោក Stockton Rush, លោក Shahzada Dawood និងកូនប្រុសរបស់លោក Suleman Dawood, លោក Hamish Harding និងលោក Paul-Henri Nergeolet បានបាត់បង់ជីវិតជារៀងរហូតដ៏គួរសោកស្តាយជាពន់ពេក។ បុរសទាំង ៥នាក់នេះ គឺជាអ្នករុករកពិតប្រាកដ ដែលបានចែករំលែកស្មារតីនៃដំណើរផ្សងព្រេងប្លែកៗពីគ្នា និងចំណង់ចំណូលចិត្តយ៉ាងជ្រាលជ្រៅ ក្នុងការរុករក និងការពារមហាសមុទ្ររបស់ពិភពលោក»។

«បេះដូងរបស់ពួកយើងកំពុងនៅជាមួយព្រលឹងរបស់អ្នកទាំងប្រាំនេះ និងសមាជិកគ្រប់រូបនៃក្រុមគ្រួសាររបស់ពួកគេ អំឡុងពេលសោកនាដកម្មនេះ។ យើងសោកស្ដាយណាស់ចំពោះការបាត់បង់ជីវិត និងការពេញចិត្តដែលពួកគេបាននាំឲ្យអ្នករាល់គ្នា ដែលពួកគេបានស្គាល់។ នេះគឺជាពេលវេលាដ៏សោកសៅដ៏ក្រែលែងសម្រាប់បុគ្គលិកដែលប្រឹងប្រែងលះបង់គ្រប់យ៉ាងរបស់យើង ដែលហត់នឿយ និងដែលមានអារម្មណ៍សោកស្ដាយយ៉ាងជាពន់ពេក ចំពោះការបាត់បង់នេះ»។

«គ្រួសាររបស់ក្រុមហ៊ុន OceanGate ទាំងមូល សូមដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះសុភាពបុរស និងសុភាពស្ត្រី ដែលមិនអាចពិពណ៌នាបាន មកពីស្ថាប័នជាច្រើននៃសហគមន៍អន្តរជាតិ ដែលបានជួយពន្លឿនធនធានដ៏ធំទូលាយ ហើយបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងបេសកកម្មនេះ។ យើងសូមកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់អ្នកទាំងអស់គ្នា ក្នុងការស្វែងរកអ្នករុករកទាំងប្រាំនាក់នេះ និងការងារដែលមិនចេះនឿយហត់ទាំងយប់ទាំងថ្ងៃរបស់អ្នកទាំងអស់គ្នា ក្នុងការជួយដល់ក្រុមនាវិករបស់យើង និងក្រុមគ្រួសាររបស់ជនរងគ្រោះទាំងអស់»។
«នេះគឺជាពេលវេលាដ៏ក្រៀមក្រំបំផុត សម្រាប់សហគមន៍អ្នករុករកទាំងមូល និងសម្រាប់សមាជិកគ្រួសារនីមួយៗរបស់អ្នកដែលបានបាត់ខ្លួន នៅក្នុងសមុទ្រនេះ។ ដោយក្ដីគោរពយ៉ាងស្មោះស្ម័គ្រ យើងសុំការយោគយល់ថា ឯកជនភាពរបស់ក្រុមគ្រួសារនៃជនរងគ្រោះទាំងអស់នេះ ត្រូវបានគោរពក្នុងអំឡុងពេលដ៏សែនឈឺចាប់បំផុតនេះ»៕