យោងតាមការស្រាវជ្រាវដែលដាក់បន្ទុកលើកម្រិតនៃការធាត់យ៉ាងឆាប់រហ័ស និងការពង្រីកវិសមភាពសុខភាព ចំនួនមនុស្សពេញវ័យដែលរស់នៅជាមួយជំងឺទឹកនោមផ្អែមនៅទូទាំងពិភពលោកនឹងកើនឡើងទ្វេដងនៅឆ្នាំ ២០៥០
ការប៉ាន់ប្រមាណថ្មីព្យាករណ៍ថាចំនួននេះនឹងកើនឡើងពី៥២៩លានក្នុងឆ្នាំ២០២១ ដល់ជាង ១,៣ ពាន់លាននៅឆ្នាំ២០៥០។ គ្មានប្រទេសណាមួយត្រូវបានគេរំពឹងថានឹងឃើញការថយចុះនៃអត្រាជំងឺទឹកនោមផ្អែមរបស់ខ្លួនក្នុងរយៈពេល ៣០ ឆ្នាំខាងមុខនោះទេ។ របកគំហើញនេះត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តី The Lancet និយាយអំពីជំងឺទឹកនោមផ្អែម និងប្រព័ន្ធរាងកាយមនុស្ស។

ក្រុមអ្នកជំនាញបានហៅទិន្នន័យនេះថាជារឿងគួរឲ្យព្រួយបារម្ភ ដោយនិយាយថា ជំងឺទឹកនោមផ្អែមគឺមានច្រើនជាងជំងឺភាគច្រើននៅទូទាំងពិភពលោក ដែលបង្ហាញពីការគំរាមកំហែងយ៉ាងធំដល់មនុស្ស និងប្រព័ន្ធសុខភាព។
លោកវេជ្ជបណ្ឌិត Shivani Agarwal នៅមជ្ឈមណ្ឌលសិក្សាប្រព័ន្ធសុខភាព Montefiore និងមហាវិទ្យាល័យវេជ្ជសាស្ត្រ Albert Einstein នៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក បាននិយាយថា ជំងឺទឹកនោមផ្អែមនៅតែជាការគំរាមកំហែងផ្នែកសុខភាពសាធារណៈដ៏ធំបំផុតនៃពេលវេលារបស់យើង ហើយត្រូវបានកំណត់ថានឹងកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល ៣ ទសវត្សរ៍ខាងមុខនេះ នៅគ្រប់ប្រទេស គ្រប់ក្រុមអាយុ និងភេទ ដែលជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរដល់ប្រព័ន្ធថែទាំសុខភាពទូទាំងពិភពលោក។
ដោយឡែក អង្គការសហប្រជាជាតិបានព្យាករណ៍ថា នៅឆ្នាំ២០៥០ ចំនួនប្រជាជនលើពិភពលោកនឹងមានប្រហែល ៩,៨ពាន់លាននាក់។ នោះបង្ហាញថានៅពេលនោះមនុស្សម្នាក់ក្នុងចំណោម៧នាក់ ទៅម្នាក់ក្នុងចំណោម៨នាក់ នឹងមានជំងឺទឹកនោមផ្អែម៕