Modi បដិសេធការរើសអើងសាសនានៅឥណ្ឌា

2023/06/23 05:32:20 pm        94

ឥណ្ឌា៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានបដិសេធថា មិនមានការរើសអើងប្រឆាំងនឹងជនជាតិភាគតិច ក្រោមការដឹកនាំនៃរដ្ឋាភិបាលរបស់លោកនោះទេ អំឡុងសន្និសីទសារព័ត៌មានជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃព្រហស្បតិ៍ (ទី២២ ខែមិថុនា)។

ក្រុមសិទ្ធិមនុស្ស និងក្រសួងការបរទេសអាមេរិក បានធ្វើការចោទប្រកាន់យ៉ាងលម្អិតអំពីការរំលោភលើជនជាតិភាគតិច អ្នកប្រឆាំង និងអ្នកសារព័ត៌មាន នៅក្នុងប្រទេសឥណ្ឌា។ យ៉ាងណាក្ដី លោក Biden បាននិយាយថា លោកបានពិភាក្សាពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស និងសារៈសំខាន់នៃលទ្ធិប្រជាធិបតេយ្យផ្សេងទៀតជាមួយលោក Modi ក្នុងអំឡុងពេលកិច្ចពិភាក្សារបស់ភាគីទាំងពីរ នៅក្នុងសេតវិមាន។

នៅពេលត្រូវបានសួរ ក្នុងសន្និសីទសារព័ត៌មានថា តើជំហានអ្វីដែលរូបលោកមានឆន្ទៈ ក្នុងការយកមកអនុវត្តឲ្យប្រសើរឡើង សម្រាប់សិទ្ធិរបស់ប្រជាជនម៉ូស្លីម និងជនជាតិភាគតិចផ្សេងទៀត នៅក្នុងប្រទេសរបស់លោក និងដើម្បីលើកកម្ពស់ការបញ្ចេញមតិដោយសេរីនោះ លោក Modi បានលើកឡើងថា ប្រទេសរបស់លោកមិនចាំបាច់ធ្វើប្រសើរឲ្យឡើងនោះឡើយ។

លោក Modi បានប្រាប់អ្នកយកព័ត៌មានថា៖ «រដ្ឋធម្មនុញ្ញរបស់យើង និងរដ្ឋាភិបាលរបស់យើង និងរូបយើងបានបង្ហាញឲ្យឃើញនូវលទ្ធិប្រជាធិបតេយ្យ ដែលអាចផ្តល់ឲ្យបាន។ នៅពេលខ្ញុំនិយាយពីការផ្ដល់ឲ្យ ដូចជាវណ្ណៈ ជំនឿ សាសនា យេនឌ័រ មានន័យថា គ្មានកន្លែងសម្រាប់ការរើសអើងណាមួយទេ (នៅក្នុងរដ្ឋាភិបាលរបស់ខ្ញុំ)»។

របាយការណ៍ស្តីពីសិទ្ធិមនុស្ស និងសេរីភាពខាងសាសនារបស់ក្រសួងការបរទេស បង្ហាញពីកង្វល់លើការប្រព្រឹត្តចំពោះជនមូស្លីម ហិណ្ឌូដាលីត គ្រិស្តសាសនិក និងជនជាតិភាគតិចសាសនាផ្សេងទៀតនៅក្នុងប្រទេសឥណ្ឌា ខណៈកំពុងចុះបញ្ជីពីការបង្រ្កាបលើអ្នកសារព័ត៌មានផងដែរ។ អ្នកតស៊ូមតិសិទ្ធិមនុស្ស និងសមាជិកសភារាប់សិបនាក់មកពីគណបក្សប្រជាធិបតេយ្យរបស់លោក Biden បានជំរុញឲ្យលោកលើកយកបញ្ហានេះមកនិយាយជាសាធារណៈជាមួយលោក Modi ដែលគណបក្សជាតិនិយមហិណ្ឌូ Bharatiya Janata (BJP) របស់លោក បានកាន់អំណាចតាំងពីឆ្នាំ២០១៤៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm