ថៅកែក្លិបតោខៀវ Chelsea លោក Todd Boehly បានឈានដល់កិច្ចព្រមព្រៀងក្នុងការទិញយកភាគហ៊ុនធំរបស់ក្លិបបាល់ទាត់បារាំង Strasbourg នៃក្របខណ្ឌបារាំង Ligue 1។
អ្នកវិនិយោគអាមេរិករូបនេះធ្លាប់បាននិយាយថា ការវិនិយោគក្លិបច្រើនអាចជួយពង្រឹកសមត្ថភាព និងបទពិសោធ កីឡាករវ័យក្មេង។
ទំហំភាគហ៊ុនដែលទិញក្លិប Strasbourg នេះមិនត្រូវប្រកាសជាចំហរឡើយ តែបើតាមសារព័ត៌មានបារាំងចុះផ្សាយថា ម្ចាស់ក្លិប Chelsea រូបនេះត្រូវបោះទុន ៧៥ លានអឺរ៉ូដែលចំនួនទឹកប្រាក់នេះ ស្មើនឹងភាគហ៊ុនស្ទើ ១០០% ទៅហើយ។
រំលឹកថា ក្រុមអ្នកវិនិយោគអាមេរិកដែលដឹកនាំដោយលោក Todd Boehly បានទិញយកភាគហ៊ុនតោខៀវ Chelsea កាលពីឆ្នាំ ២០២២ ក្នុងតម្លៃ ៤.២៤ ពាន់លានផោន។
តែ Chelsea មានរដូវកាលដ៏អាក្រក់បំផុតជាមួយនឹងការបញ្ចប់នៅចំណាត់ថ្នាក់លេខ ១២ នៅ Premier League ដែលជាចំណាត់ថ្នាក់អាក្រក់បំផុតក្នុងរយៈពេល ៣០ និងបានបណ្តេញអ្នកចាត់ការអស់ពីរនាក់។
ចំណែក Strasbourg ក៏មានរដូវកាលលំបាកដែរនៅក្របខណ្ឌបារាំង Ligue 1 ដោយបញ្ចប់នៅចំណាត់ថ្នាក់លេខ១៥៕ អត្ថបទ៖នាង សុភាវុធ
