អាមេរិក៖ ចំនួនមនុស្សដែលដាក់ពាក្យស្នើសុំប្រាក់អត្ថប្រយោជន៍ពីការអត់ការងារធ្វើរបស់រដ្ឋជាលើកដំបូង នៅតែស្ថិតក្នុងកម្រិតខ្ពស់រយៈពេល ២០ខែ កាលពីសប្តាហ៍មុន ដោយនៅរក្សាការកើនឡើងខ្ពស់ ក្នុងរយៈពេល៣សប្តាហ៍ជាប់ៗគ្នា ជាអ្វីដែលអាចជាសញ្ញាដំបូងនៃការធ្លាក់ចុះទីផ្សារការងារ នៅចំពោះមុខការរឹតបន្តឹងកម្ចីឥទានដ៏គំហុករបស់ធនាគារកណ្តាលសហព័ន្ធ។

ទិន្នន័យពីការិយាល័យស្ថិតិការងារ កាលពីថ្ងៃព្រហស្បតិ៍ (ទី២២ ខែមិថុនា) បានបង្ហាញថា ការទាមទារថ្មីចំនួន ២៦៤.០០០ច្បាប់ ត្រូវបានដាក់ដើម្បីសុំអត្ថប្រយោជន៍ពីការគ្មានការងារធ្វើ តាមមូលដ្ឋានដែលបានកែតម្រូវតាមរដូវកាល នៅចុងសប្ដាហ៍ថ្ងៃទី១៧ ខែមិថុនា ដោយមិនបានផ្លាស់ប្តូរពីកម្រិត ដែលបានកែសម្រួលឡើងកាន់តែខ្ពស់ កាលពីសប្តាហ៍មុន ដែលជាកម្រិតខ្ពស់បំផុតនៃការទាមទារដំបូង ចាប់តាំងពីខែតុលា ឆ្នាំ២០២១។
យោងតាមការស្ទង់មតិរបស់សារព័ត៌មាន Reuters សេដ្ឋវិទូបានរំពឹងទុកថា ជាមធ្យមនឹងមានការទាមទារថ្មីចំនួន ២៦០.០០០ច្បាប់។ ទន្ទឹមនឹងនេះ ចំណាត់ថ្នាក់នៃគ្រប់អ្នកដែលបន្តទទួលបានអត្ថប្រយោជន៍មានលើសពីសប្តាហ៍ដំបូង បានធ្លាក់ចុះដល់ ១,៧៥៩លាននាក់ នៅចុងសប្តាហ៍ថ្ងៃទី១០ ខែមិថុនា ពីលំដាប់ ១,៧៧២លាននាក់ ដែលកែឡើងវិញ កាលពីសប្តាហ៍មុន។ សេចក្ដីប្រកាសចុងក្រោយបំផុត បើប្រៀបធៀបជាមួយនឹងចំនួនមធ្យមនៃការប៉ាន់ស្មានរបស់សេដ្ឋវិទូ គឺ ១,៧៨២លាននាក់ ដែលហៅថាការទាមទារបន្ត។

រដ្ឋាភិបាលក៏បានរាយការណ៍ផងដែរថា ឱនភាពគណនីចរន្តរបស់សហរដ្ឋអាមេរិក ដែលជារង្វាស់ដ៏ធំទូលាយបំផុតនៃលំហូរទំនិញ សេវាកម្ម និងការវិនិយោគ ខាងក្នុង និងខាងក្រៅប្រទេស បានឡើងក្នុងកម្រិតតិចតួច ក្នុងរយៈពេល ៣ខែដំបូងនៃឆ្នាំ២០២៣ ដោយធ្លាក់ចុះ ៣ភាគ៤នៃចំនួនធ្លាក់ចុះដ៏ស្ដួចស្ដើង៕