ទោះបីជាមានព័ត៌មានពីការចូលនិវត្តន៍ដោយសារបញ្ហាជង្គង់ញាំញីក៏ដោយ Luis Suarez នៅតែអាចស៊ុតបញ្ចូលទីបានក្នុងជ័យជំនះរបស់ Gremio នៅក្របខណ្ឌលីគកំពូលប្រេស៊ីល។
ខ្សែប្រយុទ្ធវ័យចំណាស់សញ្ជាតិអ៊ុយរូហ្កាយរូបនេះ បានស៊ុតបញ្ចូលទីមួយគ្រាប់ក្នុងចំណោមជ័យជំនះ ៣-១ របស់ Gremio លើ America Mineiro ក្នុងទឹកដីរបស់ខ្លួននៅកីឡដ្ឋាន World Cup ២០១៤ Porto Alegre។

ជាថ្មីម្តងទៀតដែរ Suarez ក៏មានការប៉ះទង្គិចជង្គង់របស់ខ្លួនដែរអំឡុងការប្រកួតវគ្គទី ១ ដោយប៉ះជាមួយកីឡាករអាមេរិក Lucas Kal។
យ៉ាងណាក្តី Luis Suarez បានបន្តលេងរហូតដល់នាទីទី ៨២ ទើបផ្លាស់ប្តូរចេញ។
ជ័យជំនះរបស់ Gremio ក៏បានធ្វើឱ្យពួកគេឡើងទៅចំណាត់ថ្នាក់លេខ ៣ មាន ២០ ពិន្ទុ ខណៈក្រុម America Mineiro មានត្រឹម ៨ ពិន្ទុឈរលេខ ១៨៕ អត្ថបទ៖នាង សុភាវុធ
