អតីតយុទ្ធជននៅតែជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល នាំមកនូវសន្តិភាពនិងការរីកចម្រើន

2023/06/23 06:41:27 pm        174

ភ្នំពេញ៖ អតីតយុទ្ធជន ដែលជាផ្នែកមួយក្នុងការកសាងសន្តិភាពសម្រាប់កម្ពុជា លើកឡើងថា ពួកគេ នៅតែមានភាពជឿជាក់ គាំទ្រចំពោះរាជរដ្ឋាភិបាល។ ការរក្សាគោលជំហរនេះ ដោយសារពួកគេមើលឃើញពីភាពសុខសាន្តដែលប្រជាពលរដ្ឋគ្រប់រូបទទួលបាន ក៏ដូចជាការរីកចំរើនជាបន្តបន្ទាប់ឥតឈប់ឈររបស់សង្គមជាតិ។

អតីតយុទ្ធជន ដែលឆ្លងកាត់ច្រើនសម័យកាល ក៏ដូចជាប្រឡូកក្នុងជីវិតសង្រ្គាមជាច្រើនឆ្នាំ ក្នុងអតីតកាល បានបង្ហាញ​នូវស្នាមញញឹម ភាពពេញចិត្តគ្រប់គ្នា ក្នុងឱកាសជួបជុំទិវាអតីត​យុទ្ធជន​កម្ពុជា។ គ្រាជួបជុំគ្នានាពេលនេះ ពួកគាត់បានជជែកគ្នា ពីភាពលំបាក ​ការប្រយុទ្ធទល់នឹងសត្រូវ ក៏ដូចជាភាពសុខសាន្ត ​ការរីកចំរើនរបស់សង្គមជាតិនាពេលបច្ចុប្បន្ន។

ពួកគាត់លើកឡើងថា ពិតជាមោទនភាពដែលបានរួមចំណែក លះបង់សាច់ស្រស់​ ឈាមស្រស់ ក្នុងការកសាងសន្តិភាពមួយនេះ។ ទន្ទឹមនឹងការលើកឡើងដូចនេះ​ ពួកគាត់ក៏បង្ហាញភាពជឿជាក់ និងបន្តគាំទ្ររាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំ​ប្រទេសជាតិ​ឱ្យមានសុខសន្តិភាព ​ផ្ដល់ការរស់នៅដែលគ្មានភាព​ភ័យខ្លាចឱ្យប្រជាពលរដ្ឋ និងនាំមកការរីកចំរើនឥតឈប់ឈរ។

ការពេញចិត្ត និងការបន្តគាំទ្ររាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ក៏ភ្ជាប់មកជាមួយនឹងការយកចិត្តទុកដាក់ គាំទ្រ ​ការជួយសម្រួលជីវភាព ចំពោះអតីតយុទ្ធជនគ្រប់​រូបផងដែរ។ នេះជាការបញ្ជាក់ថែមរបស់អតីតយុទ្ធជន។

ឯកឧត្តម នឹម ថូត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងក្នុងការជួបជុំជាមួយអតីតយុទ្ធជនថា រាជរដ្ឋាភិបាលកម្ពុជា​ ក្នុងពេលបច្ចុប្បន្ន បានដំឡើងរបបសន្តិសុខសង្គមប្រចាំខែជូនដល់អតីតយុទ្ធជនជាបន្តបន្ទាប់។ ​ជាក់ស្ដែងឆ្នាំ ២០២៣នេះ​ គឺអតីតយុទ្ធជន ទទួលបានតិចបំផុតគឺ ៧៧ម៉ឺនរៀល ក្នុងមួយខែ ខណៈពេលមុន ទទួលបានទាបជាង រឺស្មើ ៦៩ម៉ឺនរៀលប៉ុណ្ណោះ។

លើសពីទទួលបានប្រាក់សោធនរបបសន្តិសុខសង្គម ជាប្រចាំខែ អតីតយុទ្ធជន ក៏ទទួលបាន សេវាថែទាំសុខភាព ​ការពិនិត្យ និងព្យាបាលជំងឺដោយមិនបង់ប្រាក់ ​នៅមន្ទីរពេទ្យសាធារណៈ និងឯកជន ដែលបានចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិរបបសន្តិសុខ សង្គម។ រាជរដ្ឋាភិបាល គិតត្រឹមឆ្នាំ ២០២៣នេះ ក៏បានផ្ដល់ផ្ទះជូនគ្រួសារអតីតយុទ្ធជន ​បានចំនួន៥ ១៥៤ ខ្នង។ លើសពីនេះ ក៏មានការឧបត្ថម្ភ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរចំនួន ៥ ម៉ឺនរៀលផងដែរ៕អត្ថបទ៖គឹមហុក


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm