អតីតអ្នកគាំទ្របក្សប្រឆាំងទាំងក្នុង និងក្រៅប្រទេស ងាកមកគាំទ្របក្សប្រជាជនជាបន្តបន្ទាប់

2023/06/23 06:53:50 pm        282

ភ្នំពេញ៖ អតីតមន្រ្តីជាន់ខ្ពស់អ្នកជំនិត និងសកម្មជនរាប់រយនាក់ ដែលធ្លាប់គាំទ្រ គណបក្សប្រឆាំង​ជាច្រើនឆ្នាំមកហើយនោះទាំងក្នុង និងក្រៅប្រទេស បានសុំចូលរួមជីវភាពនយោបាយ​ជាមួយ​គណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់​ ក្រោយពីពួកគេដឹងខ្លួនថា ​ការរស់នៅជាមួយមេដឹកនាំ គណបក្សប្រឆាំង មិនបានធ្វើឲ្យប្រទេសជាតិរីកចម្រើន​ មានតែនាំទុក្ខ​បុកម្នេញ​ដល់ខ្លួន ។

អតីតអ្នកដើរតាមបក្សប្រឆាំងដែលបានចូលរួមជីវភាព​នយោបាយ​ជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេលប៉ុន្មាន​ខែចុងក្រោយនេះ​ បានលើកឡើងដូចៗគ្នាថា ​ពួកគេពិតជាមាន​កំហុសធ្ងន់​ ដែល​បានរិះគន់​ និងដិះដៀលរាជរដ្ឋាភិបាល ​និងគណបក្សប្រជាជនកម្ពុជា​នាពេលកន្លងមក​ ដោយ​សារតែខ្វះការគិតពិចារណាស្តាប់​តាមការញុះញង់ ​និង​អុជអាល​របស់​មេបក្សប្រឆាំង រហូតដល់​ធ្វើឲ្យពួកគេជាប់​ពន្ធនាគារ​ រស់នៅក្រៅស្រុក ​មិនបានជួបឪពុកម្តាយ ​ប្រពន្ធកូនជាដើម ។

ពួកគេក៏បានសម្ដែងនូវការសោកស្ដាយថា អស់រយៈពេលជាច្រើនឆ្នាំហើយ​ ដែលបានដើរតាម នយោបាយ​របស់មេដឹកនាំបក្សប្រឆាំង ដោយមិនបានចូលរួម​ធ្វើកិច្ចការដើម្បីបម្រើ​សង្គមជាតិ​នោះទេ គឺមានតែនាំឲ្យមានភាព​វឹកវរ​ដល់សង្គមជាតិប៉ុណ្ណោះ ។

ពួកគេបានអះអាងថា ការដែលសម្រេចចិត្តចូលរួម​ជីវភាព​នយោបាយជាមួយ​គណបក្សប្រជាជន កម្ពុជា ​គឺបន្ទាប់ពីពួកគេដឹងខ្លួនថា​ ការដឹកនាំគណបក្សប្រឆាំង​មានការប្រកាន់បក្ខពួក និងមាន​អំពើពុករលួយ គ្មានគោលនយោបាយច្បាស់លាស់ ​មានតែការ​ញុះញង់​អុជអាល និង​រើសអើង​ជាតិសាសន៍ ខុសពីគណបក្សប្រជាជនកម្ពុជា ​ដែលមាន​សម្តេចតេជោ ​ហ៊ុន សែន ​ជាប្រមុខដឹកនាំ មាន​គោលនយោបាយច្បាស់លាស់ពិតប្រាកដ ​ដោយយកផល​ប្រយោជន៍ជាតិ ​និង​ប្រជាជនជាធំ ។

សូមបញ្ជាក់ថា​ ក្នុងរយៈពេលចុងក្រោយនេះ ​គេសង្កេតឃើញថា ​សកម្មជន ​សមាជិក-សមាជិកា និង​មន្ត្រីគណបក្សប្រឆាំង នៅក្នុងប្រទេស ​និងក្រៅប្រទេស​ រាប់រយនាក់ បានសម្រុកចូលរួម​ជាមួយគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលជាបន្តបន្ទាប់ ៕អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm