ភ្នំពេញ៖ បុរសម្នាក់ដែលជាម្ចាស់រថយន្តបើកល្មើសភ្លើងសញ្ញាចរាចរណ៍ ត្រូវបានកម្លាំង នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តនីតិវិធីច្បាប់ នាព្រឹកថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២៣។
សូមបញ្ជាក់ថា ករណីបើករថយន្តល្មើសភ្លើងសញ្ញាចរាចរណ៍ កើតឡើងកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចស្តុបស្ពានអាកាសផ្សារដីហុយ រាជធានីភ្នំពេញ។




