សហរដ្ឋអាមេរិក ក្រុមសាក្សី ថតបានរូបភាពពេលដែលព្យុះទឹកកកបោកបក់ឆ្លងកាត់មហាស្រពកណ្តាលវាល Red Rocks ស្ថិតនៅតំបន់ជាងក្រុង Morisson រដ្ឋ Colorado សហរដ្ឋអាមេរិក ពេលដែលពួកគេរំពឹងថា នឹងបានជួបអតីតសមាជិកក្រុមតារាចម្រៀងប៉ុប 'One Direction' ។

យោងតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារពន្លត់អគ្គិភ័យ West Metroបានឲ្យដឹងថា មនុស្ស ៧នាក់ ដែលរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែពុំគំរាមកំហែងដល់អាយុជីវិតនោះទេ ខណៈដែលមនុស្សចាប់ពី ៨០នាក់ ដល់៩០នាក់ ទទួលបានការព្យាបាលនៅកន្លែងកើតហេតុ ។អ្នករងរបួសទាំងនោះ រួមមានទាំងរយះសាច់ និងបាក់ឆ្អឹង ។
សេវាកម្មឧតុនិយមជាតិនៅទីក្រុង Denver រដ្ឋ Colorado បានចេញការព្រមានពីព្យុះភ្លៀងសម្រាប់ស្រុក West Central Elbert , Elbert និងស្រុក Colorado Springs ហើយព្យុះទឹកកប៉ុនគ្រាប់បាល់ថេនតីសនឹងកើតមានអំឡុងពេលល្ងាច ៕
