មូលដ្ឋានសង្កាត់នៅរាជធានីភ្នំពេញ ធ្វើយុទ្ធនាការផ្សព្វផ្សាយការហាមលក់ និងចែកចាយបារីអេឡិចត្រូនិក (vape)

2023/06/23 08:50:50 pm        429

ភ្នំពេញ៖ សង្កាត់នានា នៅរាជធានីភ្នំពេញ បានធ្វើយុទ្ធនាការចុះការផ្សព្វផ្សាយស្ដីពីការហាមលក់ ការចែកចាយ និងប្រើប្រាស់បារីអេឡិចត្រូនិក (vape) ទៅដល់ទីតាំងអាជីវកម្មរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន ក្រោយសង្កេតឃើញថា ការចែកចាយ និងការប្រើប្រាស់បារីអេឡិចត្រូនិ (vape) នៅតែបន្តមាន។

សកម្មភាពចុះផ្សព្វផ្សាយការហាមលក់ ការចែកចាយ និងប្រើប្រាស់បារីអេឡិចត្រូនិក(vape)នេះ ធ្វើឡើងក្នុងគោលបំណងចូលរួមទប់ស្ដាត់ការចែកចាយលក់បារីអេឡិចត្រូនិក និងស្នើសុំកិច្ច​សហការជាមួយម្ចាស់អាជីវកម្មនានា កុំឱ្យលក់ ឬផ្ដល់ទីតាំងប្រើប្រាស់បារីអេឡិចត្រូនិក និង​រាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចប្រសិនបើដឹងថា​ មានការចែកចាយលក់ ឬប្រើប្រាស់​បារីអេឡិចត្រូនិក នៅទីតាំងណាមួយ។

គិតក្នុងខែមិថុនា ឆ្នាំ២០២៣នេះ មានសង្កាត់៨ហើយ បានចុះផ្សព្វផ្សាយស្ដីពីការហាមលក់ ការចែកចាយ និងប្រើប្រាស់បារីអេឡិចត្រូនិក (vape) រួមមាន៖ សង្កាត់ទួលសង្កែ២, សង្កាត់ទឹកថ្លា, សង្កាត់ផ្សារដេប៉ូទី៣, សង្កាត់ដង្កោ, សង្កាត់ចោមចៅទី១, សង្កាត់បឹងសាឡាង, សង្កាត់ជ្រោយចង្វារ និងសង្កាត់ទួលទំពូងទី១។

គួរបញ្ជាក់ផងដែរថា ការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិក ឬវេប នៅតែបន្តកើនឡើង​តាមរយៈបណ្តាញ​ព័ត៌មានសង្គមដូចជា Facebook, Tik Tok និង Telegram ជាដើម ដែលការផ្សព្វផ្សាយ​លក់នេះ មានផ្សារភ្ជាប់ជាមួយបង្ហោះជារូបភាព ឬវីដេអូ ទាក់ទាញឱ្យមានការប្រើប្រាស់ ជាពិសេសក្នុងចំណោមយុវជន និងកុមារ។ គិតត្រឹម៦ខែចុងក្រោយនេះ ការកើនឡើងលក់ ការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិក ឬវេប កើនឡើង៣ដង បើធៀបនឹងខែធ្នូ ឆ្នាំ២០២២។ បើទោះបីជាអាជ្ញាធរមានសមត្ថកិច្ចបានចុះចាប់ និងធ្វើកិច្ចសន្យាកន្លងមកក៏ដោយ។

គួរបញ្ជាក់ផងដែរថា ផលិតផលបារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី (HTPs) ត្រូវបានហាមឃាត់ប្រើប្រាស់ ចែកចាយ ធ្វើអាជីវកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា យោងតាមសេចក្ដីណែនាំស្ដីពីការចាត់វិធានការ បង្ការ បញ្ឈប់ការប្រើប្រាស់ ការធ្វើអាជីវកម្ម និងការនាំចូលផលិតផលស៊ីហ្សា (Sisha) និងបារីអេឡិចត្រូនិក (E-Cigarette) នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចុះឆ្នាំ២០១៤ និងឆ្នាំ២០២១៕អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        165
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        104

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm