តំណាង​អយ្យការ​សាលាដំបូង​ សម្រេច​ឲ្យ​ កញ្ញា មាន ពេជ្រ​រីតា​ នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​

2021/05/13 12:39:08 pm        33

ភ្នំពេញ ​៖ នៅ​ព្រឹក​ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២១​នេះ តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ ​បានសម្រេច​ឱ្យ​កញ្ញា មាន ពេជ្រ​រីតា​ នៅក្រៅ​ឃុំ​បណ្តោះអាសន្ន ​តាម​ការស្នើសុំ​របស់​មេធាវី​ការពារ​សិទ្ធិ​។

ឯកឧត្តម គី តិច ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ បានបញ្ជាក់​ប្រាប់ BTV​ឲ្យ​ដឹងថា បន្ទាប់ពី​ការសាកសួរ​តាំងពី​ម្សិលមិញ រហូតមកដល់​ព្រឹក​ថ្ងៃទី ​១៣ ឧសភា ឆ្នាំ​២០២១​នេះ​ ចៅ​ក្រុម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ​បានសម្រេច​អោយ កញ្ញា មាន ពេជ្រ​រីតា ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន ដោយ​ជំនួស​មកវិញ​នូវ​ការ​ដាក់អោយ​ជនជាប់ចោទ​ស្ថិត​នៅក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​។ ឯកឧត្តម​ បានបន្ថែមទៀត​ថា​ បន្ទាប់ពី​ចៅ​ក្រុម​ស៊ើបសួរ ​សម្រេច​បែបនេះ ​ មិន​មែនជា​ការ​បញ្ចប់​សំណុំរឿង​នោះទេ ​ប៉ុន្តែ​ភាគី​ពាក់​ព័ន្ធ​នឹង បន្ត​សិក្សា​ស្រាវជ្រាវ​អង្គហេតុ​បន្តទៀត​។

សូមបញ្ជាក់ថា ការសាកសួរ​កញ្ញា មាន ពេជ្រ​រីតា បាន​ចាប់ផ្តើម​តាំងពី​ល្ងាច​ម្សិលមិញ បន្ទាប់ពី​មេធាវី​សម្តេច​តេ​ជោ​ ចេញមុខ​ស្រាវជ្រាវ​ករណី​បឋម​ ក្រោយពី​នាង ​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ម​២ តាំងពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២១ ​បន្ទាប់ពី​ចាប់​ខ្លួនបាន​២​ថ្ងៃ​។ ការឃុំខ្លួន កញ្ញា មាន ពេជ្រ​រីតា ធ្វើឡើង​បន្ទាប់ពី​មាន ​ពាក្យបណ្តឹង​ឧកញ៉ា ហេង សៀ កាលពី​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២១ ដោយ​ចោទប្រកាន់​លើ កញ្ញា មាន ពេជ្រ​រីតា ​ថា​បាន​យក​កាំបិត​ចុង​ស្រួច ចាក់ទៅលើ​រូបលោក​ចំនួន​២​កំបិត​ ហើយ​យក​ទូរស័ព្ទដៃ​មួយគ្រឿង​ម៉ាក iPhone 12 pro max នៅ​ចំណុច​ផ្លូវកែង​លេខ​១៣៨ កែង​នឹង​ផ្លូវ​២៥៩ ក្នុង​សង្កាត់​ទឹកល្អក់​២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០២១​។​ ប៉ុន្តែ​ករណី​ខាងលើនេះ​ ត្រូវបាន​កញ្ញា ​មាន ពេជ្រ​រីតា សម្រេច​ដាក់ពាក្យ​ប្តឹង​បក​វិញ​ ដោយ​ចោទប្រកាន់ថា ​ឧកញ៉ា​រូបនោះ​បាន​ប៉ុនប៉ង​រំលោភ​លើ​រូបនាង នៅក្នុង​រថយន្ត ​បន្ទាប់ពី​បាន​ខ​ល​ហៅ​នាង​ឱ្យ​ទៅ​យក​អំណោយ​ទុក​ចែក​ជូន​ជនរងគ្រោះ​ដោយសារ​កូ​វីដ​១៩ ​និង​ពិភាក្សា​ការងារ​។​ការដាក់​ពាក្យ​ប្តឹង​បក​ទៅកាន់​ឧកញ៉ា ហេង សៀ នេះ កញ្ញា ​មាន ពេជ្រ​រីតា បាន​ប្តឹង​ និង​ទាមទារ​សំណង​មួយ​ចំនួន​ដូច ​ដូចជា ១៖ ប្តឹង​ឧកញ៉ា ពីបទ «​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​» ដោយមាន​ស្ថាន​ទម្ងន់​, ២៖ ទាមទារ​សំណង់​ជំងឺ​ចិត្ត ​ចំនួន​ទឹកប្រាក់ ១០​ម៉ឺន​ដុល្លារ​ និង​៣៖ ទាមទារ​ការខាតបង់ និង​ខូចខាត​ពេលវេលា និង​សេវា​ផ្លូវច្បាប់​ចំនួន ១​ម៉ឺន​ដុល្លារ​៕


​អត្ថបទ​៖ សូ​ដាវ​ណ្ណ

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        48
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        106
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm