ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយកាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ី បានបង្កើតក្រុមពិសេសដើម្បីប្រមូល និងលាក់សាកសពជនរងគ្រោះដែលបានស្លាប់ក្រោយបាក់ទំនប់ Kakhovka ក្នុងខែនេះ នៅតំបន់ភាគខាងត្បូងអ៊ុយក្រែន ។

នៅក្នុងសុន្ទរកថា ជាវីដេអូនាពេលយប់ លោក Zelenskiy និយាយថា ពួកបិសាចរុស្ស៊ី បានបង្កើតក្រុមពិសេសនៅទីនោះ ដើម្បីដើរប្រមូលសាកសព ហើយជាក់ស្តែងណាស់ថាពួកគេបានលាក់សាកសពជនរងគ្រោះនៅទីនោះ ។
គួរឲ្យដឹងថា អ៊ុយក្រែន និងរុស្ស៊ី បានចោទប្រកាន់គ្នាទៅវិញទៅមកថាបានបំផ្លាញទំនប់នៅតំបន់ Kherson ដែលកាន់កាប់ដោយផ្នែកដោយទាហានរុស្ស៊ី ។
លោក Zelenskiy បានរៀបរាប់ថា តំបន់កាន់កាប់ដោយរុស្ស៊ី ពិតជាស្ថិតក្នុងមហន្តរាយខ្លាំងណាស់ ៕
