សីតុណ្ហភាពនៅទីក្រុងប៉េកាំង កើនឡើងលើសពី៤០អង្សាសេ ជាកំណត់ត្រាខ្ពស់ក្នុងខែមិថុនា

2023/06/23 09:25:14 pm        143

សីតុណ្ហភាពនៅក្នុងទីក្រុងប៉េកាំងបានឡើងដល់ ៤១ អង្សាសេកាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ហើយបានឈានដល់កំណត់ត្រាខ្ពស់សម្រាប់ថ្ងៃក្តៅបំផុតក្នុងខែមិថុនា ខណៈរលកកម្តៅដែលបានវាយប្រហារនៅភាគខាងជើងប្រទេសចិនកាលពីសប្តាហ៍មុន បានវិលត្រឡប់មករដ្ឋធានីប្រទេសចិនវិញ។

ស្ថានីយអាកាសធាតុមួយនៅតំបន់ជាយក្រុងភាគខាងត្បូង ដែលត្រូវបានគេចាត់ទុកថា ជាកម្រិតវាស់ស្ទង់សំខាន់របស់ទីក្រុងប៉េកាំង បានកត់ត្រា ៤១,១អង្សាសេ នៅម៉ោង ៣:១៩នាទី រសៀល ខណៈនៅក្រុង Tanghekou ជាទីប្រជុំជននៅភាគឦសានទីក្រុងប៉េកាំង សីតុណ្ហភាពបានឈានកាន់តែខ្លាំងដល់ ៤១,៨អង្សាសេ ។

ទីក្រុងប៉េកាំងបានបង្កើនការប្រកាសអាសន្នពណ៌លឿងទុំ ដែលជាការព្រមានអំពីអាកាសធាតុធ្ងន់ធ្ងរបំផុតកម្រិតទីពីរ ដោយនិយាយថា សីតុណ្ហភាពអាចឡើងខ្ពស់ដល់ ៣៩អង្សាសេ ចាប់ពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសៅរ៍ ទី២៤ ខែមិថុនា។ នៅមជ្ឈមណ្ឌលផ្លាហ្សានៅទីក្រុងប៉េកាំងភាគកណ្តាល គេឃើញមនុស្សកំពុងរកកន្លែងជ្រកពីកម្តៅនៅតាមប្រភពទឹកសាធារណៈ និងម្លប់ឆ័ត្រធំៗដែលនៅក្បែរៗនោះ។

កាលពីសប្តាហ៍មុន ការិយាល័យឧតុនិយមជាតិបានចេញការប្រកាសអាសន្នសម្រាប់ជំងឺសុរិយរោគជាឣាការៈសន្លប់ដោយសារកម្តៅរយៈពេលជិត២សប្តាហ៍ ដោយសីតុណ្ហភាពកំណត់ត្រាថ្មីសម្រាប់ខែមិថុនា បានវាយប្រហារទីក្រុងនានានៅភាគខាងជើងប្រទេសចិន។

នៅក្នុងទីក្រុងកំពង់ផែ Tianjin តម្រូវការដែលការកើនឡើងសម្រាប់ការប្រើប្រាស់ម៉ាស៊ីនត្រជាក់ បានជំរុញបន្ទុកបណ្តាញអគ្គិសនីដល់ ១៤,៥៤ លានគីឡូវ៉ាត់កាលពីថ្ងៃទី ១៥ ខែមិថុនា កើនឡើង ២៣ ភាគរយធៀបនឹងឆ្នាំមុន។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        85
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        74
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        70

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm