ថ្នាក់ដឹកនាំកូរ៉េខាងត្បូងលោក Yoon ធ្វើទស្សនកិច្ចនៅវៀតណាម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី

2023/06/23 09:42:40 pm        83

ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសវៀតណាម ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol គ្រោងនឹងជួបពិភាក្សាជាមួយមេដឹកនាំនៃប្រទេសនេះ នៅថ្ងៃសុក្រ (ទី២៤ ខែមិថុនា) ដោយជំនួបនេះ កើតមានឡើងនៅក្នុងចំណុចផ្លាស់ប្ដូរដ៏សំខាន់នៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ ដោយសារពាណិជ្ជកម្មទ្វេភាគី ធ្លាក់ចុះ ហើយទីក្រុងហាណូយគ្រោងដំឡើងពន្ធ សម្រាប់រោងចក្ររបស់ក្រុមហ៊ុនធំៗនៃប្រទេសកូរ៉េខាងត្បូង។

ក្នុងរយៈពេលប៉ុន្មានទស្សវត្សរ៍ចុងក្រោយនេះ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងឧស្សាហកម្មស្ទើរតែគ្រប់យ៉ាង ដោយកូរ៉េខាងត្បូងជាអ្នកវិនិយោគបរទេសច្រើនគេ នៅប្រទេសវៀតណាម។ ប៉ុន្តែប្រភពពីឧស្សាហកម្ម និងធុរកិច្ចជាច្រើន បានឲ្យដឹងថា ការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក កំពុងធ្វើឲ្យទំនាក់ទំនងជិតស្និទ្ធនេះធ្លាក់ទៅក្នុងស្ថានភាព ដែលបង្ហាញថា រឹងមាំកម្រិតណា ខណៈការធ្លាក់ចុះនៃការបញ្ជាទិញទំនិញអេឡិចត្រូនិក បង្ខំឲ្យក្រុមហ៊ុនកូរ៉េខាងត្បូងកាត់បន្ថយកម្លាំងពលកម្ម នៅវៀតណាម។

បញ្ហាកាន់តែស្មុគស្មាញឡើង នៅពេលដែលទីក្រុងហាណូយគ្រោង ចាប់ពីឆ្នាំក្រោយទៅ នឹងដាក់ចេញនូវការយកពន្ធថ្មីលើសាជីវកម្មធំៗ រួមទាំងក្រុមហ៊ុនពហុជាតិកូរ៉េធំៗ ដែលជាផ្នែកមួយនៃកំណែទម្រង់សកលនៃច្បាប់ពន្ធ ដែលអាចកាត់បន្ថយការអំពាវនាវរបស់វៀតណាម ក្នុងនាមជាមជ្ឈមណ្ឌលផលិតកម្ម។

យ៉ាងណាក្ដី ការិយាល័យរបស់លោកប្រធានាធិបតីកូរ៉ូខាងត្បូង បានឲ្យដឹងថា ដើម្បីព្យាយាមដោះស្រាយបញ្ហាទាំងនោះ លោក Yoon ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសវៀតណាមក្នុងនាមជាប្រធានាធិបតី ត្រូវបានអមដំណើរដោយគណៈប្រតិភូធុរកិច្ចចំនួន ២០៥នាក់។

មុនដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃរបស់លោក ដែលបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ (ទី២២ ខែមិថុនា) លោក Yoon បានប្រាប់ថា លោកសង្ឃឹមថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ។ កូរ៉េខាងត្បូងគឺជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនដែលពិភាក្សាអំពីការលក់អាវុធដែលអាចនឹងកើតមានទៅឲ្យប្រទេសវៀតណាម។ គេរំពឹងថា ប្រទេសទាំងពីរ ក៏នឹងយល់ព្រមលើការវិនិយោគថ្មីក្នុងការស្រាវជ្រាវផងដែរ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        152
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        141
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        140

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm