ជនអន្តោប្រវេសន៍ធ្វើដំណើរទៅកាន់ប្រជុំកោះ Canary របស់អេស្ប៉ាញ ហក់ឡើងខ្ពស់

2023/06/23 10:52:02 pm        124

​ពេលដែល​ទូក​ ៤​គ្រឿង ​ត្រូវបាន​សង្គ្រោះ ក្រុម​សេវាកម្ម​សង្គ្រោះបន្ទាន់ និយាយថា ជនអន្តោប្រវេសន៍​សរុប ២២៧​នាក់ ត្រូវបាន​ជួយសង្គ្រោះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​ជិត​ប្រជុំ​កោះ Canary ដែនដី​របស់​អេ​ស្ប៉ា​ញ ពោល គឺ​រយៈពេល​១​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ក្រុម​សប្បុរសធម៌ និយាយថា ពួកគេ​មានការ​ព្រួយបារម្ភ​ថា ជនអន្តោប្រវេសន៍​ជាង ៣០​នាក់ បាន​ស្លាប់ ក្រោយ​ទូក​របស់​ពួកគេ​បាន​លិច​នៅតាម​ផ្លូវ​តែមួយ។

​ប្រជុំ​កោះ Canary ស្ថិតនៅ​ជិត​តំបន់ឆ្នេរ​អាហ្វ្រិក​ខាងលិច បាន​ក្លាយជា​គោលដៅ​សំខាន់​សម្រាប់​ជនអន្តោប្រវេសន៍ ដែល​ព្យាយាម​ធ្វើដំណើរ​ទៅកាន់​ដីគោក​អេ​ស្ប៉ា​ញ ក្នុងនោះ​ចំនួន​ពួកគេ​តិចជាង​នេះ បាន​ព្យាយាម​ផងដែរ ធ្វើដំណើរ​ឆ្លងកាត់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ដើម្បី​ទៅដល់​ដីគោក​អេ​ស្ប៉ា​ញ ។ អំឡុងពេល​រដូវក្តៅ គឺជា​ពេលវេលា​ដ៏​មមាញឹក​បំផុត​សម្រាប់​ជនអន្តោប្រវេសន៍​ទាំងអស់ ដែល​ព្យាយាម​ឆ្លងកាត់។

​កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ បុរស ៤៩​នាក់ ស្ត្រី ៧​នាក់ និង​អា​នីតិជន ៣​នាក់ មកពី​អនុតំបន់​សាហា​រ៉ា ដែល​ធ្វើដំណើរ​តាម​ទូក​តូច ត្រូវបាន​ស្កាត់​ចាប់បាន ហើយ​ត្រូវបាន​បញ្ជូន​ទៅកាន់​កំពង់ផែ Arguineguin ដោយ​នាវា​ឆ្មាំ​ល្បាត​ឆ្នេរ​អេ​ស្ប៉ា​ញ Macondo។

វា​គឺជា​ទូក​ទី ៤​ដែល​ត្រូវបាន​សង្គ្រោះ​នៅ​ជិត​ប្រជុំ​កោះ​នៅក្នុង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​កមួយ​នេះ ក្នុង​រយៈពេល​តិចជាង ២៤​ម៉ោង ។

ក្រុមមន្ត្រី​អេ​ស្ប៉ា​ញ និយាយ​កាលពី​ថ្ងៃ​ពុធ​ថា សាកសព​ក្មេងៗ និង​បុរស​ម្នាក់ ត្រូវបាន​រកឃើញ ហើយ​ទូក​ល្បាត​ម៉ា​រ៉ុ​ក ធ្លាប់បាន​ជួយសង្គ្រោះ​មនុស្ស ២៤​នាក់ នៅលើ​ទូក​ដែល​បាន​លិច៕​

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        27
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        45
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm