
មេដឹកនាំឆ្វេងនិយមប្រទេសក្រិកលោក Alexis Tsipras ឈានទៅជុំទីពីរជាមួយមេដឹកនាំគណបក្សប្រជាធិបតេយ្យថ្មីអភិរក្សនិយមលោក Kyriakos Mitsotakis នៅក្នុងការបោះឆ្នោតសកលនៅថ្ងៃអាទិត្យ (២៥ មិថុនា) ដោយប្តេជ្ញាថានឹងធ្វើឱ្យប្រសើរឡើងនូវប្រាក់ឈ្នួលនិងលក្ខខណ្ឌការងារ។
មេដឹកនាំគណបក្ស Syriza រូបនេះបានរិះគន់អតីតរដ្ឋាភិបាលលោក Mitsotakis ចំពោះការដោះស្រាយវិបត្តិអតិផរណារបស់ខ្លួន ហើយនិយាយថា គណបក្សរបស់លោកនឹងបង្កើនប្រាក់ឈ្នួល និងប្រាក់សោធនបន្ថែមទៀត ដោយកាត់បន្ថយម៉ោងធ្វើការ និងការពារសិទ្ធិកម្មករ។
លោកបានពណ៌នាការបរាជ័យរបស់គណបក្សលោកក្នុងការបោះឆ្នោតជុំទីមួយថាជា«ការឈឺចាប់» ខណៈដែលលោកបានបន្ថែមថាការឈ្នះដាច់សម្រាប់ពួកអភិរក្សនឹងបង្កើត«អំណាចកំពូល»ដែលមិនអាចគ្រប់គ្រងបាន។
លោក Tsipras បានកាន់អំណាចជានាយករដ្ឋមន្ត្រីពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ ក្នុងអំឡុងពេលវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរដែលជំរុញឱ្យគណបក្សរបស់លោកក្លាយទៅជាតួអង្គសំខាន់ជាលើកដំបូងនៅក្នុងជួរនយោបាយ។ ក្នុងនាមជានាយករដ្ឋមន្ត្រីក្នុងអំឡុងពេលមានវិបត្តិបំណុល លោកបានរិះគន់ប្រឆាំងនឹងភាពក្រីក្រ និងកម្មវិធីសង្គ្រោះចំនួន ២៤០ពាន់លានអឺរ៉ូ ដែលគាំទ្រដោយសហភាពអឺរ៉ុប និងមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ដោយលោកបាននិយាយថា កម្មវិធីនោះបានបង្កឲ្យមានវិបត្តិមនុស្សធម៌៕