អ្នកសារព័ត៌មានកម្ពុជា គឺជាក្រុមទី១ ត្រូវបានអញ្ជើញទស្សនកិច្ចនៅវិទ្យាស្ថានកិច្ចការអាស៊ាន​

2023/06/23 11:36:37 pm        200

ភ្នំពេញ​៖ ភាគី​ចិន បាន​បញ្ជាក់ថា ក្នុងចំណោម​១០​ប្រទេស​ក្នុង​តំបន់​អាស៊ាន អ្នកសារព័ត៌មាន​កម្ពុ​ជា គឺជា​ក្រុមទី​១ ត្រូវបាន​អញ្ជើញ​ឲ្យ​ទស្សនកិច្ច​នៅ​វិទ្យាស្ថាន​កិច្ចការ​អាស៊ាន នៃ​សាកលវិទ្យាល័យ​ជាតិ​គ័ង​ស៊ី ដែលជា​សាកលវិទ្យាល័យ​ដ៏​ធំ​ប្រចាំខេត្ត​គ័ង​ស៊ី ប្រទេស​ចិន ដើម្បី​បាន​ស្វែងយល់​ពី​ខេត្ត​គ័ង​ស៊ី ដោយសារ​កម្ពុជា គឺជា​ប្រទេស​សំខាន់​នៅក្នុង​តំបន់​អាស៊ាន​។​

នៅក្នុង​កិច្ច​ទទួល​ស្វាគមន៍​ប្រតិភូ​សារព័ត៌មាន​កម្ពុជា​ល្បីឈ្មោះ​មកពី ១០​អង្គភាព លោក យី ស៊ី​អ៊ី (Ye Xingyi) ប្រធាន​វិទ្យាស្ថាន​កិច្ចការ​អាស៊ាន នៃ​សាកលវិទ្យាល័យ​ជាតិ គ័ង​ស៊ី បានលើកឡើង​អំពី​តួនាទី​ដ៏​សំខាន់​របស់​សារព័ត៌មាន ក្នុងការ​ផ្សព្វផ្សាយ​ទៅកាន់​មហាជន និង​អះអាងថា វិទ្យាស្ថាន​លោក បាន​យកចិត្តទុកដាក់​ជាមួយ​សារព័ត៌មាន​មកពី​ប្រទេស​អាស៊ាន​។ លោក​បាន​រៀបរាប់​នៃ​ប្រវត្តិ​សាកលវិទ្យាល័យ​ជាតិ​នេះ​ថា បង្កើតឡើង​កាល​ក្នុង​ឆ្នាំ​១៩៥២​ដោយមាន​វិទ្យាស្ថាន​ចំនួន​២៨​។​

លោក​បាន​បន្តថា សាកលវិទ្យាល័យ​ជាតិ គ័ង​ស៊ី គឺជា​សកល​វិទ្យាល័យ​ខ្នាត​យក្ស​លំដាប់​លេខ​២ នៅ​ខេត្ត​ក្វាង​ស៊ី ដែល​ក្នុង​១​ឆ្នាំៗ​មាន​សិស្ស​បរទេស​ខ្ទង់ពាន់​នាក់​ទៅ​សិក្សា​ចាប់ពី​ថ្នាក់​បរិញ្ញាបត្រ ដល់​បណ្ឌិត​។ ហើយ​សាកលវិទ្យាល័យ​នេះ ក៏​ធ្លាប់​បានផ្តល់​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​អក្សរសាស្ត្រ​ជូន​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ឆ្នាំ​២០១៥ និង​ផ្តល់​សញ្ញាបត្រ​ដូចគ្នានេះ​ជូន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ ហ៊ុន សែន នៅ​ឆ្នាំ​២០១៧​ផងដែរ​។ លោក​បន្ថែមថា គិត​រហូតមក​ដល់ពេលនេះ វិទ្យាស្ថាន ក៏​កំពុង​សិក្សា​អំពី​ទំនាក់ទំនង​ចិន​–​អាស៊ាន ជាពិសេស​ការសិក្សា​ទំនាក់ទំនង រវាង​កម្ពុជា​–​ចិន ខណៈ​ប្រទេស​ទាំងពីរ​កំពុង​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​។​

​ជាមួយគ្នានេះ លោក ម័​រ យិន​លី ប្រធាន​កិច្ចការ​អាស៊ាន​របស់​សារព័ត៌មាន គ័ង​ស៊ី ដេលី បានលើកឡើង​អំពី​ទំនាក់ទំនង​កម្ពុជា​-​ចិន ដែលជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ហើយ​កំពុង​កសាង​សហគមន៍​វាសនា​រួម​។ លោក​បានបង្ហាញ​អំពី​ប្រវត្តិ​ទំនាក់ទំនង​ការទូត​ប្រទេស​ទាំងពីរ​ដែល​បង្កើតឡើង​ដោយ​មេដឹកនាំ​កម្ពុជា​-​ចិន កាលពី​ឆ្នាំ​១៩៥៨​។​

​នៅក្នុង​ឱកាស​នោះ លោក ផ្លុ​ង វិចិត្រ អគ្គនាយក​សារព័ត៌មាន The Cambodia Commercial News និង​ជា​អគ្គនាយក​សារព័ត៌មាន ស៊ី​ស៊ីថា​ម​ស៍ ដែលជា​ប្រធាន​គណៈប្រតិភូ​សារព័ត៌មាន​កម្ពុជា បាន​ថ្លែងអំណរគុណ​ដល់​វិទ្យាស្ថាន​កិច្ចការ​អាស៊ាន ដែល​បានទទួល​ស្វាគមន៍​គណៈប្រតិភូ​សារ​ព័ត៌មាន​កម្ពុជា​។ លោក​បាន​បញ្ជាក់ថា ទស្សនកិច្ច​សារព័ត៌មាន​កម្ពុជា​នៅពេលនេះ គឺធ្វើឡើង​ដើម្បី​រឹតចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ រវាង​សារព័ត៌មាន​ប្រទេស​ទាំងពីរ​។

​សូមបញ្ជាក់ថា អ្នកសារព័ត៌មាន​កម្ពុ​ជា ចំនួន​១៤​រូប មកពី​ស្ថាប័ន​ទូរទស្សន៍ អន​ឡាញ កាសែត ១០​អង្គភាព បាន​ចូលរួម​កម្មវិធី «​អ្នកសារព័ត៌មាន​កម្ពុ​ជា មើល​ខេត្ត​គ័ង​ស៊ី​» ប្រទេស​ចិន រយៈពេល​៦​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៥ ដល់​២០ មិថុនា ឆ្នាំ​២០២៣​។ កម្មវិធី​នេះ រៀបចំឡើង​ដោយ​កាសែត The Commercial News និង Cambodia Guangxi Cloud ASEAN International Communication Station ដែលជា​អង្គភាព​ចំណុះ Guangxi Daily៕​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm