ទីក្រុងតូច Caraa ក្នុងរដ្ឋ Rio Grande do Sul ប្រទេសប្រេស៊ីលភាគខាងត្បូង បានរងការវាយប្រហារយ៉ាងខ្លាំងដោយទឹកជំនន់បង្កឡើងដោយទឹកភ្លៀង ដែលបានធ្វើឱ្យជន់លិចលំនៅឋាន និងបង្កហានីភ័យដល់ជីវភាពរស់នៅរបស់ប្រជាជន។ ពលរដ្ឋជាច្រើននៅក្នុងទីក្រុង ពេលនេះកំពុងពុះពារដើម្បីធ្វើឲ្យជីវិតរបស់ពួកគេវិលមករកភាពប្រក្រតីឡើងវិញ។ យោងតាមមជ្ឈមណ្ឌលជាតិសម្រាប់ការតាមដាន និងគ្រោះមហន្តរាយធម្មជាតិរបស់ប្រទេសបានឲ្យដឹងថា ព្យុះរដូវរងា បានវាយប្រហារមកលើរដ្ឋដោយភ្លៀងធ្លាក់ខ្លាំងកាលពីសប្តាហ៍មុន បណ្តាលឲ្យមានមនុស្សស្លាប់ និងរាប់សិបនាក់បាត់ខ្លួន ហើយមនុស្ស ១៦.០០០ នាក់បាត់នបង់លំនៅឋាន ដែលធ្វើឱ្យវាក្លាយជាគ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរបំផុតនៅក្នុងប្រទេសប្រេស៊ីល ក្នុងរយៈពេល៤០ ឆ្នាំមកនេះ។
ខណៈទឹកជំនន់បានស្រកទៅវិញ ពលរដ្ឋនៅក្នុងទីក្រុងដែលបានភៀសខ្លួនទៅកាន់តំបន់សុវត្ថិភាព បានត្រឡប់មកលំនៅឋានវិញជាបណ្តើរៗ និងបានចាប់ផ្តើមការសម្អាត និងជួសជុលឡើងវិញទីកន្លែងរស់នៅរបស់ពួកគេ។
ទឹកជំនន់ក៏ជាការគំរាមកំហែងយ៉ាងខ្លាំងដល់មនុស្សចាស់ និងកុមារ។ លោក Guilherme ពលរដ្ឋក្នុងតំបន់ បាននិយាយថា អ្នកជិតខាងរបស់គាត់គឺជាប្តីប្រពន្ធវ័យចំណាស់ ហើយស្ទើរតែទាំងអស់នៃ គ្រឿងសង្ហារិម ឧបករណ៍ផ្ទះបាយ ព្រមទាំងសម្លៀកបំពាក់ និងគ្រែដេកត្រូវបានលិចក្នុងទឹក។
ពលរដ្ឋបានរំឭកពីភ្លៀងធ្លាក់ខ្លាំងខុសប្រក្រតី និងនិយាយពីការបន្សល់ទុកនៅក្នុងលំនៅឋានរបស់ពួកគេ។ ពលរដ្ឋក្នុងតំបន់បាននិយាយថា រូបភាពនៅលើជញ្ជាំងគឺនៅទីនេះ ដែលមានន័យថាទឹកនៅក្នុងលំនៅឋានមានកម្រិតខ្ពស់។
