ឯកឧត្តម គី តិច៖គោលនយោបាយរបស់គណបក្សប្រជាជនយកផលប្រយោជន៍ប្រជាជន និងប្រទេសជាតិជាធំ

2023/06/24 01:18:59 am        102

ភ្នំពេញ ៖ ឯកឧត្តម គី តិច អនុប្រធានក្រុមការងារចុះជួយស្រុកបាទី និងជាប្រធានចុះជួយមូលដ្ឋានឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ បានថ្លែងថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា យកផលប្រយោជន៍ប្រជាជន និងប្រទេសជាតិជាធំ ខណៈគោលនយោបាយនេះត្រូវបានថ្នាក់ដឹកនាំកំពូលៗរបស់បក្សបានដាក់ចេញ​ជាយូរ​មកហើយ ដោយជំរុញឲ្យ​សមាជិក-សមាជិកាបក្សចុះដល់តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋផងដែរ ដើម្បីស្វែង​យល់អំពីទុក្ខលំបាករបស់ពលរដ្ឋនោះ។

ថ្លែងនៅក្នុងឱកាសចុះជួបសំណេះសំណាល និងទទួលសមាជិកថ្មីដែលចេញមកពីគណបក្សផ្សេងៗសុំចូល​រួមជីវភាព​នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ នៅ​ភូមិ​ក្រាំងធ្នង់ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ឯកឧត្តម គី តិច បានលើកឡើងថា គណបក្សប្រជាជនកម្ពុ ជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជា​ប្រធានគណបក្ស​ គឺនៅជាមួយ​បងប្អូន​ប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់ ដោយមិនដូចគណបក្សខ្លះ ដើរអួតអាងថា​ខ្លួនជា​អ្នកស្នេហាជាតិ និងប្រជាជន ប៉ុន្តែមិនដែលរស់នៅក្បែរប្រជាជននោះទេ ពេលមានបញ្ហាអ្វីបន្តិច​បន្ទួចនាំគ្នា​រត់ចោលស្រុកអស់ដោយមិនបានខ្វល់ខ្វាយអំពីទុក្ខធុរៈរបស់ប្រជាជននោះឡើយ។

ឯកឧត្តមបានបន្តថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ដែលមានគោលនយោបាយច្បាស់លាស់ និងស័ក្តិសម​បំផុតក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍរីកចម្រើន តាំងពីដើមរហូតមកដល់សព្វថ្ងៃនេះ។ ជាក់ស្តែងជោគជ័យដ៏ធំធេងរបស់កម្ពុជា ក្រោមការដឹកនាំរបស់ប្រមុខគណបក្សប្រជាជនកម្ពុជា រហូតទទួល​បានការគាំទ្រ និងកោតសរសើរពីបណ្តាប្រទេសជាច្រើនលើសកលលោក គឺវិធានការច្បាស់លាស់​ក្នុងការបង្ការ​ទប់ស្កាត់នូវការរីករាយដាលនៃជំងឺកូវីដ១៩ តាមរយៈការដាក់ចេញនូវគោលនយោបាយ​ចាក់ស្រោចវ៉ាក់សាំង​បង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋទូទាំងប្រទេស ហើយបានដឹកនាំនាវាកម្ពុជាឆ្លង​ផុតពីគ្រោះមហន្តរាយ​មួយនេះ​យ៉ាង​ជោគជ័យជាមួយនឹងការបើកដំណើរការប្រទេសជាតិ សង្គម និង​សេដ្ឋកិច្ច​ឡើងវិញ​តាមគន្លងប្រក្រតី​ភាពថ្មីផង។

យ៉ាងណាក៏ដោយខណៈការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិ៧ ដែលនឹងប្រព្រឹត្តទៅ

នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឯកឧត្តម គី តិច ក៏បានរំលឹក និងបានអំពាវនាវដល់បងប្អូនប្រ ជាពលរដ្ឋក៏​ដូចជា​សមាជិក-សមាជិកាគណបក្សទាំងអស់ អញ្ជើ់ញទៅបោះឆ្នោតឲ្យ​បានគ្រប់ៗគ្នា​ផងដែរ​ដដើម្បីឲ្យក្លាយទៅជាពលរដ្ឋល្អ ហើយគប្បីបោះឆ្នោតដើម្បីការពារសន្តិភាព ​ដោយ​ធ្វើការគូសត្រូវគិតឲ្យត្រូវ គាំទ្រឲ្យត្រូវ ចំពោះលេខរៀងទី១៨ ខណៈគូសត្រូវលេខរៀងទី១៨ គឺដើម្បីបន្តអភិវឌ្ឍប្រទេស​ជាតិលើ​គ្រប់វិស័យ​ទាំងអស់ផងដែរ។

ដោយឡែក ឯកឧត្តម ឈិត បូរ៉ាវុធ អនុប្រធានក្រុមការងារចុះជួយឃុំក្រាំងធ្នង់ និងជាប្រធានក្រុម​ការងារ​ចុះមូលដ្ឋានភូមិក្រាំងធ្នង់បានឲ្យដឹងថា បងប្អូនដែលមកពីគណបក្សផ្សេងៗជាពិសេសគឺគណបក្សភ្លើងទៀន គឺមានជាង៤០នាក់បានសុំមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីពួក​គាត់អស់​ជំនឿនឹងមេដឹកនាំគណបក្សរបស់ខ្លួនតែងតែសន្យាខ្យល់ មិននិយាយពិតធ្វើពិតដូចគណបក្សប្រជាជនកម្ពុជា​ទេ។ដូចដែលបងប្អូនដឹងស្រាប់ហើយគណបក្សប្រជាជនមិនសន្យាខ្យល់ទេ មានតែធ្វើជូនបងប្អូនប្រជាពលរដ្ឋតែ​ម្តង​ដូចជា ការធ្វើផ្លូវ មន្ទីរពេទ្យ និងសាលារៀន ជាដើម។ល។និង។ល។ ព្រោះគណបក្សប្រជាជនកម្ពុជាជាអ្នកធ្វើ មិនមែនអ្នកសម្តែងទេ៕ ​អត្ថបទ​៖​បាន ចក់

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm