កម្ពុជា​ធ្វើ​ឲ្យ​ក្រុម​ឡេ​តូ​នី​ចាញ់​ទាំង​ភ័យ​ញ័រ​ដៃ ខណៈ​វីរ​កីឡា​ការិនី កែ ឡេង ឈរ​ចាំ​ជុំ​បន្ទាប់

2021/04/27 09:59:58 am        29

ប៉េតង់៖ ការ​ប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​ពិភពលោក​យុវជន និង​ស្ត្រី​លើក​ទី​១៧ ដែល​កម្ពុជា​ទទួល​បាន​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ បាន​បើក​ការប្រកួត​ផ្លូវការ​ហើយកាលពី​ល្ងាច​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ។​ជាមួយ​ការប្រកួត​បើកឆាក​នេះ ក្រុម​កីឡា​ការិនី​កម្ពុជារួមមាន​កីឡា​ការិនី កែ ឡេង​, អ៊ុក ស្រីមុំ​, អ៊ុន ស្រី​យ៉ា និង​កីឡា​ការិនី កែវ សុ​វណ្ណា បាន​យកឈ្នះ​ដាច់​លើ​ក្រុម​កីឡា​ការិនី​ មកពី​ប្រទេស​ឡេ​តូ​នីដោយ​លទ្ធផល ១៣–៣​ពិន្ទុ លើ​វិញ្ញាសា​ស្ត្រី ៣​នាក់​ទល់នឹង ៣​នាក់។ អ្វី​ដែល​ពិសេស​វីរ​កីឡា​ការិនី កែ ឡេង ក៏បាន​ឈរ​ចាំ​ជុំ​បន្ទាប់​លើ​វិញ្ញាសា​វាយ​យក​ពិន្ទុក្រោយ​រក​បាន ៣៨​ពិន្ទុ​ឈរ​កំពូល​តារាងក្នុង​ការ​ប្រកួត​ថ្ងៃ​ដំបូង​ផង​ដែរ។​ បើ​តាម​ការ​បញ្ជា​ក់​រប​ស់​កីឡាករ អ៊ុន ស្រី​យ៉ា តំណាង​ក្រុម​កីឡា​ការិនី​កម្ពុជា ក្រោយ​ចប់​ការប្រកួត​បាន​ឲ្យ​ដឹង​ថា ការ​ដណ្ដើម​បាន​ជ័យជម្នះ​ថ្ងៃ​ដំបូងគឺជា​រឿង​មួយ​ដ៏​សំខាន់ សម្រាប់​ធ្វើ​ដើមទុន​ឆ្ពោះ​ទៅ​ការប្រកួត​បន្ទាប់។ តែ​អ្វី​ដែល​កញ្ញា​ចាប់​អារម្មណ៍គឺ​ក្រោយ​ចប់​ការប្រកួត​ភ្លាមៗ ក្រុម​កីឡា​ការិនី​ប្រទេស​ឡេ​តូ​នីបាន​បង្ហាញ​ពី​អារម្មណ៍​ពិត​ថា ពួកគេ​មាន​អារម្មណ៍​ភ័យ​ឡើង​ញ័រ​ដៃ​តែម្ដង បន្ទាប់ពី​មាន​អ្នកគាំទ្រ​ច្រើន​លើស​ពី​ការ​រំពឹង​ទុក ចូលរួម​ទស្សនា​ការប្រកួត​បើកឆាក​នេះ។​​យ៉ាងណាមិញ​ទោះបី​ក្រុម​កីឡា​ការិនី​កម្ពុជា ធ្វើ​បាន​ល្អ​ក្នុង​ប្រកួត​បើកឆាក​វិញ្ញាសា​ស្ដ្រី ៣​នាក់​ទល់នឹង ៣​នាក់​ក៏​ពិត​មែន តែ​ឱកាស​ប្រជែង​មេដាយ​នៅ​ឆ្ងាយ​នៅឡើយ ព្រោះ​នៅសល់​ការប្រកួត និង​ក្រុម​ខ្លាំង​ៗ​ជាច្រើន​ទៀត ដែល​ក្រុម​កីឡា​ការិនី​កម្ពុជាត្រូវ​ឆ្លងកាត់ និង​ខំប្រឹង​បន្ថែម​ទៀត។​ ចំពោះ​ការប្រកួត​វិញ្ញាសា​វាយ​យក​ពិន្ទុ​នារី​វិញ កីឡា​ការិនី កែ ឡេង ម្ចាស់​មេដាយ​មាស ៣​ជំនាន់ធ្វើ​បាន​យ៉ាង​ល្អ​ក្នុង​ប្រកួត​ដំបូង​របស់​ខ្លួន ដោយ​រក​បាន ៣៨​ពិន្ទុ នាំមុខ​កីឡា​ការិនី Homniam Ranu របស់​ប្រទេស​ន័​រ​វែ​សឈរ​លេខ​រៀង​ទី​២ ចំនួន ១​ពិន្ទុ។ យ៉ាងណាមិញ​ដោយសារ​រូប​មន្ដ​ប្រកួត​បាន​កំណត់ កីឡា​ការិនី​ឈរ​កំពូល​តារាង ៤​រូប​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាងគេ ត្រូវ​ឡើង​ជុំ​បន្ទាប់​ដោយ​ស្វ័យប្រវត្តិដូច្នេះ​ថ្ងៃនេះ​អ្នកស្រី កែ ឡេង ត្រូវ​សម្រាក​ដោយ​ឈរ​ចាំ​ប្រកួត​នៅ​ជុំ​បន្ទាប់​តែម្ដង។​

​គួរ​បញ្ជាក់​ថា ការប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​ពិភពលោក​យុវជន និង​ស្ត្រី​លើក​ទី​១៧ នៅ​កម្ពុជា​គ្រោង​ធ្វើ​ឡើយ​រយៈពេល ៥​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា​ខាងមុខ ដោយមាន​ក្រុម​កីឡាករ​-​កីឡា​ការិនី​មកពី ៤៩​ប្រទេស ក្នុង​នោះ​មាន​យុវជន​គឺ​មាន ៣០​ក្រុម និង​ស្ត្រី ៥០​ក្រុម។ លើស​ពី​នេះ​ក៏​មាន​ការ​ចូល​រួម​សហ​ការ​ផ្សាយ​ផ្ទា​ល់ ​ពី​ក្រុមការងារ​ទូរទស្សន៍ BTV-News ផង​ដែរ៕​

អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        300
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        373

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm