សិប្បករ​ខ្មែរ​ ជំរុញ​ផ្សព្វផ្សាយ​ផលិតផល​ផលិត​ក្នុងស្រុក​ តាម​ផ្សារ​ទំនើប​ទាក់ទាញ​ការ​គាំទ្រ​ពី​អ្នក​ប្រើប្រាស់

2021/05/13 08:09:21 pm        248

ភ្នំពេញ ៖ ​ផលិតផល​ខ្មែរ​ជាច្រើន​មុខ រាប់​ចាប់ពី បន្លែ​, ផ្លែឈើ​, ទំនិញ​វេចខ្ចប់ និង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ ​កំពុង​មាន​វត្តមាន​នៅ​លើ​ទីផ្សារ​ទំនើបៗ ​ដើម្បី​ផ្សព្វផ្សាយ​ដល់​អ្នកប្រើប្រាស់​។ សិប្បករ​ក្នុងស្រុក ​លើកឡើងថា ​ផលិតផល​ក្នុងស្រុក ​កំពុង​ទទួល​បានការ​គាំទ្រ​ពី​អតិថិជន​ជា​បន្តបន្ទាប់​។

អតិថិជន​ក្នុង​ផ្សារ​ទំនើប​ បាន​លើកឡើង​នៅក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​អ្នកយកព័ត៌មាន​ នៅ​ផ្សារ​ទំនើប​អ៊ី​អន​សែន​សុខ ២​ នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ ២០២១ ​បានលើកឡើង​ស្រដៀង​គ្នា​ថា ​ពួកគាត់​សង្កេតឃើញ​ផលិតផល​ខ្មែរ ​មាន​ដាក់​តាំង​លក់​នៅតាម​ផ្សារ​ទំនើប​ជា​បណ្តើរៗ ​ជាពិសេស​នៅក្នុង​ផ្សារ​ទំនើប​អឺ​អន​នេះ​ជាដើម​។ មិន​ត្រឹមតែ​បាន​ទិញ ​ផលិតផល​របស់​ខ្មែរ ​សម្រាប់​យក​ទៅ​ផ្គត់ផ្គង់​ការ​ហូបចុក ពួកគាត់​លើកឡើងថា ​នៅ​ពេល​បានឃើញ​ផលិត ផល​របស់​ខ្មែរ​មាន​ដាក់លក់​នៅតាម​ផ្សារ​ទំនើបៗ បានន័យថា ផលិតផល​ខ្មែរ​មានការ​ផលិត​ដោយ​អនុវត្តតាម​បច្ចេកទេស​និង​អនាម័យ​យ៉ាង​ត្រឹមត្រូវ ទើប​ផលិតផល​ទាំងនេះ​អាច​ជ្រៀត​ចូល​ក្នុង​ទីផ្សារ​ទំនើប​បាន ។

ជុំវិញ​និង​ការ​ដាក់លក់​ផលិតផល​ខ្មែរ​, លោក រ័ត្ន ច​ន្នី អនុប្រធាន​ផ្សារ​ទំនើប​អឺ​អន សែខ​សុខ ២ លើកឡើងថា ​ចំពោះ​កិច្ចសហការ​រវាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​ផ្សារ​ទំនើប​អឺ​អន ក្នុងការ​ដាក់​តាំង​លក់​ផលិតផល​នេះ​ឡើង គឺជា​ការចូលរួម​លើកកម្ពស់​ផលិតផល​ក្នុងស្រុក ​ឲ្យ​ប្រជាជន​មាន​ការ​ទទួលស្គាល់​ខ្លាំង​ជាង​មុន​, ការ​លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ និង​ប្រជាកសិករ ឲ្យ​មាន​ការ​ដាំដុះ​កាន់តែច្រើន ​ និង​ជា​ការ​រួមចំណែក​រក​ទីផ្សារ​ជូន​ពួកគាត់ ដើម្បី​ជំរុញ​ដល់​កសិករ​ផលិត​ចេញ​ជា​ផលិតផល​សម្រេច​មានគុណ​ភាព ​និង​មាន​ទីផ្សារ​សម្រាប់​ការលក់ដូរ ។

លោក ​បន្តថា នៅក្នុង​រយៈពេល​កន្លងមក​នេះ ផលិតផល​ខ្មែរ ទាំង​ផលិតផល​វិច ខ្ចប់ ​បន្លែ​ផ្លែឈើ និង​មុខទំនិញ​សម្រាប់​ការប្រើប្រាស់​ផ្សេងៗ ​កំពុងមាន​វត្តមាន​នៅ​លើ​ទីផ្សារ​ទំនើប​អ៊ីអន​ជា​បណ្តើរៗ​។ ទន្ទឹមនេះ លោក​បាន​លើកទឹកចិត្ត អ្នក​ផលិត​ កសិករ និង​សហគមន៍​កសិកម្ម ​អនុវត្តន៍​ការចុះបញ្ជី​ឲ្យ​បាន​ត្រឹមត្រូវ នៅ​តាម​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​មានឱកាស​នាំ​យក​ផលិតផល​របស់ខ្លួន​ចូល​ផ្សារ​ទំនើប ជាពិសេស​ការ​នាំ​ចូល​ផ្សារ​ទំនើប​អ៊ីអន​ជាដើម​។

សូមបញ្ជាក់ថា ចំពោះ​ផលិតផល​ដែល​កំពុងមាន​វត្តមាន​ដាក់​តាំង​លក់​នៅ ក្នុង​ពិព័រណ៍​ផលិត​ក្នុងស្រុក ក្នុង​ផ្សារ​ទំនើប​អ៊ីអន​រួមមាន ​៖ ផ្លែ​ស្រកានាគ​, ផ្លែ​ត្រសក់ផ្អែម​លឿង​, ផ្លែ​ត្រសក់​សំណាញ់​, ត្រសក់​ទឹកក្រូច​, ស្វាយកែវ​រមៀត​, ផ្លែ​ប័​រ​, ធុរេ​ន​, សាវម៉ាវ​, ម្នាស់​ទឹកឃ្មុំ​, ស្វាយកែវចិន​, ត្រកួន​, ខាត់ណា​, ស្ពៃ​ខ្មៅ​, ស្ពៃ​តឿ​, ត្រឡាច​, ត្រសក់​ជាដើម​ ។ ចំណែក​ផលិត​វេច​ខ្ចប់​មាន​, ទឹកស៊ីអ៊ីវ​, ទឹកម្ទេស​, ទឹកត្រី​, ស្ករត្នោត​, ម្រេច​, ការ​ហ្វេ​, ទឹកឃ្មុំ​, មី​, អង្ករ​, ពង់​មាន់​, ពង់​ទា និង​ទំនិញ​វេច​ខ្ចប់​ជាច្រើន​ទៀត ​រួមជា​មួយ​ផលិតផល​សម្រាប់​ការប្រើប្រាស់​ប្រចាំថ្ងៃ​ជាច្រើន​មុខ​ផងដែរ ៕

​អត្ថបទ​៖ សុន រ៉ា​ឌី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm