
អ្នកជំនាញនិយាយថា បម្រែបម្រួលអាកាសធាតុ អាចបណ្តាលឲ្យត្រីរាប់ម៉ឺនក្បាល់ងាប់អណ្តែតមកទើរលើ ឆ្នេរប្រវែង ៣-៤គ.ម ស្ថិតក្នុងខេត្តភាគខាងត្បូង Chumphon ប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍ ។
លោក Thon Thamrongnawasawat គឺជាព្រឹទ្ធបុរសរងនៅមហាវិទ្យាល័យជលផលនៃសាកលវិទ្យាល័យ Kasetsart បានសន្មតិថា ត្រីងាប់ទាំងនេះដោយសារតែបាតុភូត Plankton Bloom គឺជាបាតុភូតធម្មជាតិមួយបណ្តាលមកពីកម្រិតអុកស៊ីសែនថយចុះនៅក្នុងទឹក និងបណ្តាលឲ្យត្រីថប់ដង្ហើមងាប់ ។
លោកនិយាយថា បាតុភូតធម្មជាតិជាច្រើនទៀតដូចជាបាតុភូតផ្កាថ្មគ្មានពណ៌ ឬបាតុភូត Plankton Bloomបានកើតមានដោយធម្មជាតិអស់រយៈរាប់ពាន់រាប់ម៉ឺនឆ្នាំមកហើយ ។ ទោះបីជាយ៉ាងណាក៏ដោយ ពេលដែលការឡើងកម្តៅផែនដីកើតឡើង វាកាន់តែខ្លាំង និងបង្កើនភាពញឹកញាប់នៃបាតុភូតមានស្រាប់នេះ ។
យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរ បានឲ្យដឹងថា បាតុភូត Plankton Bloomកើតឡើងម្តង ឬ ២ដងក្នុង១ឆ្នាំ ហើយតាមធម្មតាកើតឡើងរយៈប្រហែល ២-៣ថ្ងៃ ៕