ប្រទេសកេនយ៉ានឹងចាប់ផ្តើមកម្មវិធីអាហារនៅសាលារៀនដ៏ធំបំផុត នៅអាហ្វ្រិក

2023/06/24 03:21:55 am        266

នៅក្នុងកិច្ចប្រឹងប្រែងមួយដើម្បី «លុបបំបាត់ការអាប់ឱនកិត្តិយស ដោសារភាពអត់ឃ្លាននៅក្នុងប្រទេស កេនយ៉ា កម្មវិធីអាហារនៅក្នុងសាលារៀនដ៏ធំបំផុត ក្នុងទ្វីបអាហ្វ្រិក នឹងចាប់ផ្តើម នៅទីក្រុងណៃរ៉ូប៊ី (Nairobi) ក្នុងខែសីហាខាងមុខនេះ។

នៅក្នុងរដ្ឋធានីកេនយ៉ា សាលាបឋមសិក្សា និងមជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារតូចៗចំនួន ២២៥កន្លែង នឹងផ្តល់អាហារប្រចាំថ្ងៃចំនួន ៤០០.០០០ចាន ដល់កុមារ ដោយផ្ទះបាយថ្មីចំនួន ១០កន្លែង ដែលឥឡូវនេះកំពុងត្រូវបានសាងសង់។ គំនិតផ្តួចផ្តើមនេះ នឹងចាប់ផ្តើមនៅថ្ងៃទី២៨ ខែសីហា ដែលជាថ្ងៃដំបូងនៃឆមាសរដូវស្លឹកឈើជ្រុះ ដោយមានការជួលបុគ្គលិកការងារចំនួន ៣.៥០០នាក់។

អង្គការ Nairobi County និង Food4Education ដែលជាអង្គការមិនរកប្រាក់កម្រៃ នៅប្រទេសកេនយ៉ា ដែលបច្ចុប្បន្នផ្តល់អាហារដល់សិស្សបឋមសិក្សាចំនួន ១៥០.០០០នាក់ នៅក្នុងទីក្រុង បានសហការគ្នាលើគម្រោងដែលមានទឹកប្រាក់ ៨,៦លានដុល្លារ។ យោងតាមអង្គការ Save The Children កង្វះអាហារូបត្ថម្ភបណ្តាលឲ្យមានការលូតលាស់មិនល្អ ក្នុងចំណោមកុមារកេនយ៉ាចំនួន ២៦ភាគរយ។

ប្រធានាធិបតីនៃប្រទេសកេនយ៉ា លោក William Ruto បាននិយាយនៅក្នុងកម្មវិធីបើកបង្ហាញគំនិតផ្ដួចផ្ដើមនេះ កាលពីថ្ងៃអង្គារថា៖ «យើងត្រូវលុបបំបាត់នូវភាពអាម៉ាស់ដោយសារភាពអត់ឃ្លាន នៅក្នុងប្រទេសរបស់យើង។ យើងនឹងត្រូវផ្ចិតផ្ចង់ និងផ្តោតលើការធានានូវជោគជ័យ ក្នុងការអនុវត្តកម្មវិធីផ្តល់អាហារដល់សាលារៀននេះ។ ភាពអាម៉ាស់ដ៏ធំបំផុត គឺការដែលកូនៗរបស់យើងទៅសាលារៀន ហើយអត់អាហារ ដោយសារខ្វះអាហារ»។

គួររំលឹកផងដែរថា អ្នកជំនាញផ្នែកចំណីអាហារជនជាតិកេនយ៉ា លោក Wawira Njiru បានបង្កើតអង្គការ Food4Education ក្នុងឆ្នាំ២០១២ ដោយចាប់ផ្ដើមពីផ្ទះបាយបណ្តោះអាសន្នតែមួយ ដែលមានមេចុងភៅតែម្នាក់ និងផ្តល់អាហារថ្ងៃត្រង់ដល់សិស្ស ២៥នាក់នៅសាលាបឋមសិក្សា Ruiru។

លើសពីនេះទៀត កិច្ចសហការរវាងអង្គការ Food4Education និងរដ្ឋបាលស្រុកណៃរ៉ូប៊ី (Nairobi) នឹងផ្តល់ឲ្យកសិករនូវទីផ្សារ និងឱកាសទទួលបានការងារ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm