
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានប្រាប់ប្រព័ន្ធផ្ព្វផ្សាយនៅក្នុងទីក្រុងហាណូយថា ប្រទេសកូរ៉េខាងត្បូង និងប្រទេសវៀតណាមបានព្រមព្រៀង នៅថ្ងៃសុក្រទី២៣ ខែមិថុនានេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខ ដោយលើកឡើងពីការគំរាមនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង និងប្តេជ្ញាការបង្កើនការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគី។
ប្រធានាធិបតីវៀតណាម លោក Vo Van Thuong ( វ៉ូ វ៉ាន់ធឿង) បាននិយាយក្នុងសន្និសីទសារព័ត៌មានរួមថា ប្រទេសវៀតណាមគឺជាប្រទេសមួយស្ថិតក្នុងចំណោមប្រទេសមួយចំនួន ដែលអាចមានអំនួតពីទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយទីក្រុងព្យុងយ៉ាង។ ប្រទេសវៀតណាមត្រៀមខ្លួនជាស្រេចដើម្បីជំរុញឆ្ពោះទៅមុខ និងចូលរួមនៅក្នុងដំណើរការគ្មានអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉។
លោក Yoon បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន១៧ ជាមួយប្រធានាធិបតីវៀតណាមលោក Vo Van Thuong លើបញ្ហាមួយចំនួន មានចាប់ពីវិស័យរ៉ែសំខាន់ៗ រហូតដល់ពលករវៀតណាមនៅក្នុងប្រទេសកូរ៉េ។ ប្រទេសទាំងពីរក៏បានព្រមព្រៀង ជំរុញទំនាក់ទំនងឧស្សាហកម្មការពារជាតិ និងសហប្រតិបត្តិការសន្តិសុខ នៅសមុទ្រចិនខាងត្បូង។ ប្រទេសកូរ៉េខាងត្បូង គឺជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើន ដែលពិភាក្សាពីលទ្ធភាពនៃការលក់អាវុធទៅឲ្យប្រទេសវៀតណាម ខណៈប្រទេសនេះស្វែងរកដើម្បីធ្វើទំនើបកម្មឃ្លាំងអាវុធរបស់ខ្លួន។