
មន្ត្រីការពារជាតិអ៊ុយក្រែនជាន់ខ្ពស់ម្នាក់ បាននិយាយ នៅថ្ងៃសុក្រ (ទី២៣ ខែមិថុនា)នេះ ថា កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន បានបញ្ឈប់ការវាយលុករបស់រុស្ស៊ី ឆ្ពោះទៅកាន់ទីក្រុង Kupiansk និង Lyman នៅភាគខាងកើតនៃប្រទេស ហើយកំពុងរុលទៅមុខ នៅភាគខាងត្បូង។
អនុរដ្ឋមន្ត្រីការពារជាតិ លោកស្រី Hanna Maliar បានប្រាប់ទូរទស្សន៍អ៊ុយក្រែនថា៖ «ពួកយើងមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា នៅក្នុងទិសដៅឆ្ពោះទៅក្រុង Kupiansk និង Lyman ប៉ុន្តែទាហានរបស់យើងបានបញ្ឈប់គូសត្រូវ នៅទីនោះ»។
អ៊ុយក្រែនស្ថិតក្នុងដំណាក់កាលដំបូងនៃការវាយបកដ៏មានមហិច្ឆតាបំផុតរបស់ខ្លួន ចាប់តាំងពីការវាយលុកទាំងស្រុងពីសំណាល់ប្រទេសរុស្ស៊ី ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ហើយនិយាយថា ខ្លួនបានដណ្តើមយកភូមិចំនួន៨ មកវិញ ដែលជាការទទួលបានជ័យជម្នះយ៉ាងធំធេងជាលើកដំបូង នៅលើសមរភូមិ ក្នុងរយៈពេល ៧ខែ។
ប៉ុន្តែរុស្ស៊ីនៅតែកាន់កាប់ទឹកដី នៅភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន ហើយកងកម្លាំងអ៊ុយក្រែនមិនទាន់បានវាយរុញទៅកាន់ខ្សែត្រៀមសំខាន់ៗ ដែលរុស្ស៊ីមានពេលត្រៀមខ្លួនរាប់ខែនោះនៅឡើយទេ៕