អាមេរិក ៖ សម្ព័ន្ធមិត្តដ៏ស្មោះស្ម័គ្របំផុតរបស់លោក Donald Trump ពីររូបនៅក្នុងសភាសហរដ្ឋអាមេរិក បានដាក់ចេញនូវច្បាប់ក្នុងគោលបំណងលុបចោលការចោទប្រកាន់ចំនួនពីរករណីលើអតីតប្រធានាធិបតី ជាវិធានការនីតិបញ្ញត្តិដែលពុំធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។
សភាតំណាងរសាស្ត្រលោក Elise Stefanik ជាសមាជិកសភាតំណាងរាស្រ្តទី៤ មកពីគណបក្សសាធារណរដ្ឋ និងសភាតំណាងរាស្ត្រមានជំហរប្រកាន់តឹង លោក Marjorie Taylor Greene បានដាក់ចេញដំណោះស្រាយចំនួន២ថា ប្រសិនបើត្រូវបានអនុម័ត នោះនឹងមានបំណងផ្លាស់ប្តូរឯកសារ ខណៈឯកសារបែបនេះពុំដែលត្រូវបានអនុម័ត។ សមាជិកគណបក្សសាធារណរដ្ឋគ្រប់គ្រងសភាមានអាសនៈ ២២២ ទល់នឹង២១២ ។
លោក Trump ដែលកំពុងឈរឈ្មោះសម្រាប់ការបោះឆ្នោតថ្មីនៅឆ្នាំ ២០២៤ ត្រូវបានចោទប្រកាន់ពីរលើកដោយសភាគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ នៅក្នុងខែធ្នូ ឆ្នាំ ២០១៩ ជុំវិញបញ្ហា អ៊ុយក្រែន និងម្តងទៀតនៅក្នុងខែមករា ឆ្នាំ ២០២១ សម្រាប់សកម្មភាពរបស់លោកនៅមុនការវាយប្រហារដ៏ឃោរឃៅនៅថ្ងៃទី ៦ ខែមករា លើវិមាន Capitol របស់សហរដ្ឋអាមេរិកដោយក្រុមអ្នកគាំទ្ររបស់លោក។ ករណីទាំងពីរលើក លោកត្រូវបានលើកលែងទោសដោយសមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋ។ លោក Trump គឺជាប្រធានាធិបតីអាមេរិកទី ៣ ដែលត្រូវបានសភាចោទប្រកាន់ និងជាប្រធានាធិបតីតែមួយគត់ក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិកដែលត្រូវបានចោទប្រកាន់ពីរលើក។
កិច្ចប្រឹងប្រែងដើម្បីលុបចោលបទចោទប្រកាន់របស់លោកគឺពុំធ្លាប់មានពីមុនមកនោះទេជាប្រវត្តិសាស្ត្រ។
