ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងឨកាសអញ្ជើញចុះជួបកម្មករ កម្មការិនី ជិត២ម៉ឺននាក់ជាបន្តទៀតមកពីរាជធានីភ្នំពេញ និងខេត្តកណ្តាល

2023/06/24 05:33:17 pm        105

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ចំនួន១៩,០០៤នាក់ មកពីរោងចក្រសហគ្រាចំនួន១៣ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលជំនួបសំណេះ សំណាល ធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារដូចខាងក្រោម៖

​- សម្តេចតេជោ ហ៊ុន សែន បានសម្តែងក្តីរីករាយដែលបានមកជួបក្មួយៗកម្មករ-កម្មការិនីរោងចក្រ នាព្រឹកនេះ ដែលមួយចំនួនមកពីខេត្តកណ្តាល និងមួយចំនួនទៀតមកពីរាជធានីភ្នំពេញ។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា គោលនយោបាយគាំពារកម្មករ-កម្មការិនី រួមទាំងកម្រិតប្រាក់បៀវត្សរ៍ គឺជាការគិតគូរយ៉ាងដិតដល់របស់រាជរដ្ឋាភិបាល ដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា ដែលមិនមែន​ជារឿងចៃដន្យទេ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសនៅឆ្នាំ២០២១-២០២៣ ក្នុងពេលវិបត្តិកូវីដ-១៩ធ្ងន់ធ្ងរ រាជរដ្ឋាភិបាលមិន​បានដំឡើងប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធឡើយ ដោយសាររដ្ឋត្រូវយកចំណែកទាំងនោះ ទៅទប់ទល់នឹងហានិភ័យសង្គមបណ្តាលមកពីកូវីដ-១៩ តែរដ្ឋាភិបាលបានប្រឹងប្រែង​មិនឱ្យឡើងថ្លៃនូវ​មុខទំនិញសមសារពើ និងសេវាចាំបាច់របស់ប្រជាពលរដ្ឋដូចជា៖ ទឹក ភ្លើងជាដើម។

- សម្ដេចតេជោ ហ៊ុន សែន បន្តបញ្ជាក់ថា ការចុះជួបកម្មករនិយោជិតនេះ គឺដើម្បីស្វែងយល់ពីកិច្ចការ ដែល​រាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីគាំពារកម្មករនិយោជិតថា តើសម្រេចបានដល់កម្រិតណាខ្លះ?។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានបង្កលក្ខណៈងាយស្រួលយ៉ាងខ្លាំងដល់ថៅកែរោងចក្រ តាមរយៈការប្រើប្រាស់រូបីយប័ណ្ណអន្តរជាតិ ដើម្បីបើកប្រាក់ខែជូនកម្មករបាន ដែលជាផ្នែកជួយសម្រួលការងារ និងនិរន្តរភាព នៃអត្រាប្តូរប្រាក់ផងដែរ។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មានជនចង្រៃមួយក្រុម ដែលកំពុងមានទោសក្បត់ជាតិកម្ពុជាផងនោះ បានដើរអំពាវនាវដល់អន្តរជាតិ កុំមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា, កុំទិញទំនិញពីកម្ពុជា និងត្រូវដាក់ទណ្ឌកម្ម​កម្ពុជាជាដើម...[] ដែលនៅលើពិភពលោកនេះ គ្មានក្រុមប្រឆាំងណា ដូចក្រុមប្រឆាំងនៅកម្ពុជាឡើយ។

- សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កត្តាសុខសន្តិភាព គឹជាការចាប់ផ្តើមដំបូង នៃការអភិវឌ្ឍ និងសកម្មភាពផ្សេងៗទៀត នៃវឌ្ឍនភាព រួមទាំងកំណើនការងារសម្រាប់កម្មករ-កម្មការិនីផងដែរ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «បើគ្មានសុខសន្តិភាពទេ កុំនិយាយ ឬគិតអ្វីទាំងអស់ គិតត្រឹមតែធ្វើយ៉ាងម៉េច​រត់ចូល​ត្រង់សេឱ្យបានតែប៉ុណ្ណោះឯង...[]»។

- សម្តេចតេជោ ហ៊ុន សែន បានរំលឹកជាថ្មីទៀតថា បើកម្ពុជាមានសង្រ្គាម គ្មានបរទេសណាមកធ្វើ​ការវិនិយោគ​ជាមួយកម្ពុជានោះទេ ដូច្នេះហើយបងប្អូនជនរួមជាតិទាំងអស់ត្រូវថែរក្សានូវសុខសន្តិភាពនេះឲ្យខាងតែបាន។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសមិនលើកលែងចំពោះជនណា ឬក្រុមប្រឆាំងណា ដែលមានបំណងបង្កការរំខាន អុកឡុក ឬធ្វើសកម្មភាពផ្សេងៗ ដើម្បីបំផ្លាញសុខសន្តិភាពនៅកម្ពុជា។

- សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ម្ចាស់រោចក្រ និងកម្មករនិយោជិត ត្រូវរួមគ្នាធ្វើយ៉ាងណាឱ្យរោងចក្រមួយក្លាយទៅជាសហគមន៍សុខសាន្តមួយ។ ការធ្វើបែបនេះបាន កម្មករនិយោជិត និងម្ចាស់រោងចក្រ ត្រូវធ្វើបែបណា កុំឱ្យមានគ្រឿងញៀន កុំឱ្យមានបងតូច បងធំ កុំឱ្យមានជម្លោះរវាង​កម្មករនិយោជិត និងថៅកែរោងចក្រ និងកុំឱ្យក្លាយជាកន្លែងឆ្លងរីករាលដាលជំងឺអេដស៍។

- សម្តេចតេជោ ហ៊ុន សែន បានជំរុញ និងលើកទឹកចិត្ត ឱ្យមានការដោះស្រាយបញ្ហា​នានានៅរោងចក្រ​សហគ្រាសនៅនឹងមូលដ្ឋានតែម្តង ដោយមិនត្រូវរង់ចាំតែថ្នាក់ជាតិមកជួយដោះស្រាយឡើយ និងត្រូវធ្វើការដោះស្រាយឱ្យបានលឿនរហ័ស។

- សម្តេចតេជោ ហ៊ុន សែន បានលើកជាចំណោទចំពោះបញ្ហាកូដកម្មរបស់ក្រុមមួយក្តាប់តូច នៃបុគ្គលិកកម្មករក្រុមហ៊ុនណាហ្គាវើល ដែលអត់ការងារធ្វើរយៈពេលជាង២ឆ្នាំហើយ តែនៅមានលុយដើម្បីមកធ្វើកូដកម្មប្រឆាំងនឹងថៅកែថែមទៀត។ សម្តេចបញ្ជាក់ថា «ខ្ញុំមិនខ្វល់រឿងការធ្វើកូដកម្មណាហ្គាវើលនេះទេ ព្រោះខ្ញុំដឹងថា មានអ្វីនៅពីក្រោយរឿងកូដកម្មនេះ...[]».

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចមិនខ្លាចចំពោះការបាត់បង់មនុស្សប៉ុន្មាននាក់ ដើម្បីការពារ​បងប្អូនប្រជាពលរដ្ឋជាង១៧លាននាក់នោះទេ ខណៈដែលក្រុមចង្រៃទាំង​នោះនៅតែ​ចិញ្ចឹមចិត្តចង់បំផ្លិតបំផ្លាញសុខសន្តិភាពនៅកម្ពុជា។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដរាបណាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន មិនទាន់ចប់ សេដ្ឋកិច្ចពិភពលោកនៅតែគំរាមកំហែង។ ក្នុងនោះសេដ្ឋកិច្ចកម្ពុជា ក៏រងផលប៉ះពាល់ផងដែរ ដោយសារការបញ្ជាទិញក្នុងវិស័យកាត់ដេរបានធ្លាក់ចុះ និងកត្តាវត្ថុធាតុដើម។

- មូលនិធិជាតិជំនួយសង្គម ប្រកាសបើកផ្តល់ប្រាក់របបសន្តិសុខសង្គមជូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក»លើកទី២ ប្រចាំខែមិថុនា ឆ្នាំ២០២៣ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ចាប់ពីម៉ោង ២:០០រសៀលតទៅ។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា និន្មាការ នៃការចម្លងមេរោគអេដស៍មានការកើនឡើងនៅឆ្នាំ២០២២ ខណៈដែលក្រុមគោល ដែលមានការចម្លងច្រើនជាងគេ គឺក្រុមដែលមាននិន្នាការស្រលាញ់ភេទដូចគ្នា ក្នុងនោះគឺ ក្រុមបុរសស្រលាញ់បុរសដូចគ្នា។

- សម្តេចេតេជោ ហ៊ុន សែន បានអំពាវនាវកុំឱ្យភ្លើតភ្លើនភ្លេចខ្លួនក្នុងវិធានការការពារជំងឺអេដស៍។ សម្តេច ក៏បានអំពាវនាវកុំឱ្យរើសអើងអ្នកផ្ទុកមេរោគអេដស៍ផងដែរ។





អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm