អ្នកតាំងលំនៅឋានជនជាតិអ៊ីស្រាអែល សាងសង់ប៉ុស្តិ៍ជួរមុខថ្មីក្នុងពេលមានការកើនឡើងអំពើហិង្សានៅ តំបន់ West Bank

2023/06/24 06:24:42 pm        72

អុីស្រាអែល ៖​ អ្នកតាំងលំនៅជនជាតិអ៊ីស្រាអែល បានសាងសង់ប៉ុស្តិ៍ជួរមុខថ្មីជាច្រើនកន្លែងនៅតំបន់គ្រប់គ្រង West Bankដោយបង្ហាញការ​ពន្លឿន​ការ​ពង្រីកការតាំងទីលំនៅឋានក្នុង​ពេល​មានអំពើហិង្សាកើនឡើង និងប្រឆាំង​ការអំពាវនាវ​ជាអន្តរជាតិឱ្យបញ្ឈប់ផែនការបែបនេះ។ យោធាអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប៉ុស្តិ៍ជួរមុខ​ជាច្រើនកន្លែង​ដែលមិនត្រូវបានអនុញ្ញាតដោយមន្ត្រីអ៊ីស្រាអែល ត្រូវបានរកឃើញនៅទូទាំងតំបន់ West Bank ចាប់តាំងពីថ្ងៃព្រហស្បតិ៍។ ពួកគេនឹងត្រូវបានរុះរើ ដោយយោងទៅតាមអាទិភាពនៃការអនុវត្ត។ ប្រទេសភាគច្រើន បានចាត់ទុកការតាំង​ទីលំនៅរបស់​ជនជាតិជ្វីហ្វដែលបានសាងសង់នៅលើ​ទឹកដីដែលអ៊ីស្រាអែល​បានចូលកាន់​កាប់នៅក្នុងសង្គ្រាមមជ្ឈិមបូព៌ាឆ្នាំ ១៩៦៧ ថាខុសច្បាប់។ ការពង្រីករបស់ពួកគេកើតមានជាច្រើនទសវត្សរ៍មកហើយ គឺជាបញ្ហាដ៏​ចម្រូងចម្រាសបំផុតរវាងអ៊ីស្រាអែល សហគមន៍អន្តរជាតិ និងប៉ាឡេស្ទីន ដែលបាននិយាយថាពួកគេធ្វើ​ឱ្យអន្តរាយដល់​អនាគតរដ្ឋប៉ាឡេស្ទីនដែលអាចទទួលបាន។ ការសាងសង់ថ្មីនេះធ្វើឡើងបន្ទាប់ពីការប្រកាសកាលពីថ្ងៃពុធដោយនាយករដ្ឋមន្ត្រីលោក Benjamin Netanyahu អំពីផែនការសម្រាប់លំនៅឋានថ្មីចំនួន ១.០០០ខ្នង នៅក្នុងការតាំងទីលំនៅតំបន់ Eli ជាការឆ្លើយតប​ទៅនឹងការ​វាយប្រហារ​ដោយកាំភ្លើងរបស់ជនប៉ាឡេស្ទីននៅក្នុងតំបន់ដែលបានបណ្តាលឲ្យជនជាតិអ៊ីស្រាអែលបួននាក់ស្លាប់។ ពលរដ្ឋប៉ាឡេស្ទីន នៅក្នុងតំបន់និយាយថា ពួកគេត្រូវបានគេដកហូតយកដីរបស់ពួកគេ ដើម្បីអនុញ្ញាតឱ្យមានការពង្រីក​ការតាំងទីលំនៅ​ឋានក្នុងរយៈពេលជាច្រើនឆ្នាំមកហើយ។ កាលពីថ្ងៃសុក្រ ស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិ​ទទួលបន្ទុកសិទ្ធិមនុស្ស បាននិយាយថា អំពើហឹង្សានៅតំបន់ West Bank «ជាហានិភ័យកើនឡើងហួសពីការគ្រប់គ្រង» ហើយបានអំពាវនាវឱ្យអ៊ីស្រាអែលអនុវត្តសកម្មភាព​របស់ខ្លួនស្របទៅតាមច្បាប់អន្តរជាតិ។ ក្រសួងការបរទេសប៉ាឡេស្ទីន បានថ្កោលទោសគម្រោងការតាំងលំនៅឋានថ្មីរបស់អ៊ីស្រាអែល​ដែលប្រទេសនេះ​បាននិយាយ​ថា​​ជាផ្នែក​មួយនៃផែនការរបស់ខ្លួនក្នុងការដាក់បញ្ចូលជាឧបសម្ព័ន្ធជាក់ស្តែង តំបន់ West Bank ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        176
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        163
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm