អ៊ុយក្រែនបង្ហាញសញ្ញាថា កម្លាំងជំរុញដ៏សំខាន់ ក្នុងយុទ្ធនាការវាយបក មិនទាន់មកដល់នៅឡើយទេ

2023/06/24 06:30:25 pm        84

អុយក្រែន ៖ ប្រទេសអ៊ុយក្រែន បានផ្តល់សញ្ញា កាលពីថ្ងៃសុក្រ (ទី២៣ ខែមិថុនា) ថា កម្លាំងជំរុញដ៏សំខាន់ នៅក្នុងយុទ្ធនាការវាយលុករបស់ខ្លួន ប្រឆាំងទល់នឹងកងកម្លាំងរុស្ស៊ី មិនទាន់លេចរូបរាងនៅឡើយទេ ដោយកងទ័ព​មួយចំនួនមិនទាន់ត្រូវបានដាក់ពង្រាយ ហើយប្រតិបត្តិការរហូតមកដល់ពេលនេះ ត្រឹមតែមានបំណង «បង្កើតសមរភូមិប្រយុទ្ធ» ប៉ុណ្ណោះ។

ហើយឧត្តមសេនីយ៍ម្នាក់ ក្នុងចំណោមឧត្តមសេនីយ៍ជាន់ខ្ពស់របស់ប្រទេសអ៊ុយក្រែន បានរាយការណ៍ពី «ជោគជ័យជាក់ស្តែង» ក្នុងការរុលទៅមុខ នៅភាគខាងត្បូង ដែលជាប្រតិបត្តិការប្រយុទ្ធមួយ ក្នុងចំណោម​ប្រតិបត្តិការប្រយុទ្ធសំខាន់ពីរ រួមជាមួយនឹងការរុលទៅមុខ នៅភាគខាងកើតអ៊ុយក្រែនផងដែរ។

អ៊ុយក្រែននិយាយថា ខ្លួនវាយដណ្តើមបានភូមិចំនួន៨ មកវិញ សម្រាប់ដំណាក់កាល​ដំបូងនៃការវាយ​បកប្រកប​ដោយមហិច្ឆតាធំបំផុតរបស់ខ្លួន ចាប់តាំងពីមានការវាយលុកទាំងស្រុងរបស់ប្រទេសរុស្ស៊ីកាលពី ១៦ខែមុន ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយនៅសប្តាហ៍នេះថា ការទទួលបានជោគជ័យ គឺ «យឺតជាងការចង់បាន»។

ដោយលើកបង្ហាញពីល្បឿននៃភាពរីកចម្រើនរបស់អ៊ុយក្រែន មន្ត្រីជាន់ខ្ពស់ ៣នាក់ កាលពីថ្ងៃសុក្រ (ទី២៣ ខែមិថុនា) បានបញ្ជូនសញ្ញាយ៉ាងច្បាស់លាស់បំផុតរហូតមកដល់ពេលនេះថា ផ្នែកសំខាន់នៃការវាយបក មិនទាន់បានចាប់ផ្តើម​នៅឡើយទេ ដោយទីប្រឹក្សាប្រធានាធិបតីលោក Mykhailo Podolyak បានឲ្យដឹងនៅលើបណ្ដាញសង្គម Twitter ថា៖ «ប្រតិបត្តិការវាយលុករបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន នៅតែបន្តនៅក្នុងតំបន់មួយចំនួន។ ប្រតិបត្តិបង្កើត កំពុងប្រព្រឹត្តទៅ ដើម្បីបង្កើតសមរភូមិប្រយុទ្ធ»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        178
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        165
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        165

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm