មន្ត្រីប្រទេសឈីលី ព្រមានពីការប្រឈមមុខធ្ងន់ធ្ងរក្នុងរយៈពេលមួយទសវត្សរ៍មកនេះ បន្ទាប់ពីទឹកជំនន់ និងការជម្លៀសខ្លួន

2023/06/24 07:40:53 pm        104

ឈីលី ៖ ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ បានបណ្តាលឲ្យទឹកទន្លេនៅប្រទេសឈីលីកើនឡើង បណ្តាលឱ្យមានទឹកជំនន់ ដែលបានបិទផ្លូវ និងបានជំរុញឱ្យមានការជម្លៀសខ្លួនចេញនៅភាគកណ្តាលរបស់ប្រទេស ស្របពេលដែលអ្វីត្រូវបាន​គេចាត់ទុកថាជាការប្រឈមមុខនៃអាកាសធាតុដ៏អាក្រក់បំផុតក្នុងរយៈពេលមួយទសវត្សរ៍មកនេះ។ កាលពីថ្ងៃសុក្រ ពលរដ្ឋនៅរដ្ឋធានី Santiago មានការភ្ញាក់ផ្អើលដោយទឹកល្អក់ ហូរចុះមកពីទន្លេ Mapocho ជាផ្លូវទឹកដ៏​សំខាន់​របស់ទីក្រុង ដែលបានហក់ឡើងយ៉ាងខ្លាំងដោយភ្លៀងធ្លាក់កាលពីពេលថ្មីៗនេះ។

ទឹកជំនន់នៅជុំវិញទន្លេ Mapocho បានកាត់ផ្តាច់ផ្លូវនានាឆ្ពោះទៅមហាសមុទ្រប៉ាស៊ីហ្វិក ដោយធ្វើឲ្យប៉ះពាល់​ដល់គ្រួសារជាច្រើនដែលរស់នៅលើច្រាំងទន្លេ និងបណ្តាលឲ្យទីក្រុងតូចៗស្ថិតនៅឯកោ។ ទឹកជំនន់បាននាំឱ្យអាជ្ញាធរប្រកាស ការជូនដំណឹងពណ៌ក្រហម និងបានចេញបញ្ជាឱ្យមានការ​ជម្លៀសបង្ការជា​មុននៅក្នុងទីក្រុងនានានៅភាគខាងត្បូងទីក្រុង Santiago ។

លោក Claudio Orego អភិបាលតំបន់នៅទីក្រុង Santiago បាននិយាយថា នេះជាការប្រឈមទៅនឹង​អាកាសធាតុអាក្រក់បំផុតដែលយើងពុំធ្លាប់មានក្នុងរយៈពេល ១០ ឆ្នាំមកនេះ។ ការប្រឈមមុខចំពោះ អាកាសធាតុ ឬព្រំដែន​រវាងប្រភេទផ្សេងៗនៃបរិយាកាស ជាសញ្ញានៃបម្រែបម្រួលអាកាសធាតុ ដែលជារឿយៗបណ្តាលឱ្យមានភ្លៀង ផ្គររន្ទះ និងខ្យល់ព្យុះកំណាច។ ពលរដ្ឋមកពីទីក្រុង Noviciado បាននិយាយថា លោកនិងគ្រួសាររបស់លោក ត្រូវបានអ្នកជិតខាងដាស់ឲ្យភ្ញាក់នៅពេលយប់ ឱ្យចាកចេញពីលំនៅឋាន។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        125
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        118
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm