បុគ្គលិក Starbucks នៅហាងជាង ១៥០កន្លែង ធ្វើកូដកម្ម ជុំវិញជម្លោះការតុបតែងហាងមោទនភាពអ្នកស្រឡាញ់ភេទដូចគ្នា

2023/06/24 07:44:02 pm        73

អាមេរិក ៖· សហជីពតំណាងឲ្យអ្នកដែលធ្វើការឲ្យហាងកាហ្វេ បាននិយាយ កាលពីថ្ងៃសុក្រ (ទី២៣ ខែមិថុនា) ថា បុគ្គលិកជាង ៣.០០០នាក់ នៅហាងកាហ្វេរបស់ក្រុមហ៊ុន Starbucks នឹងធ្វើកូដកម្ម នៅសប្ដាហ៍ក្រោយ ​បន្ទាប់​ពីមាន​ការអះអាងថា ក្រុមហ៊ុនបានហាមឃាត់ការតុបតែងខែមោទនភាពអ្នកស្រឡាញ់ភេទដូចគ្នា (LGBT Pride Month) ដែលតែងរៀបចំក្នុងខែមិថុនា នៅហាងកាហ្វេរបស់ខ្លួន។

សហជីព Starbucks Workers United បានបន្ថែមថា កូដកម្មនេះក៏មានគោលបំណងតវ៉ាប្រឆាំង​នឹងការប្រព្រឹត្តមក​លើនិយោជិត នៅក្រុមហ៊ុន Starbucks និងជំរុញឲ្យមានកិច្ចសន្យាការងារដោយយុត្តិធម៌ ដែលក្ដោបលើប្រាក់ខែ និងអត្ថប្រយោជន៍ផ្សេងៗឲ្យកាន់តែប្រសើរឡើង។

បន្ទាប់ពីមានព័ត៌មាននៃការធ្វើកូដកម្មនេះ ភាគហ៊ុនរបស់ក្រុម Starbucks ដែលគ្រប់គ្រងទីតាំងហាងរបស់ម្ចាស់ក្រុមហ៊ុន​អាមេរិកប្រហែល ៩.០០០កន្លែង បានធ្លាក់ចុះ ៣ភាគរយ។

ការអំពាវនាវឲ្យមានកូដកម្ម កើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីសហជីព បាននិយាយថា ក្រុមហ៊ុន Starbucks បានរើការតុបតែង និងទម្លាក់ទង់តំណាងឲ្យអ្នកស្រលាញ់ភេទដូចគ្នា ក្នុងហាងមួយចំនួន ដែលការធ្វើនោះ បានបង្កទៅជាបញ្ហាមួយ ដែលត្រូវបានយកមកជជែកគ្នាដោយបុគ្គលិកមួយចំនួន នៅលើបណ្ដាញសង្គមផងដែរ។

តែយ៉ាងណាក្ដី ក្រុមហ៊ុន Starbucks កាលពីថ្ងៃសុក្រនោះដែរ បានបដិសេធនូវការអះអាងនេះ ដោយចោទថា ជា «ព័ត៌មានក្លែងក្លាយ»។ ក្រុមហ៊ុនបានប្រាប់កាលពីសប្តាហ៍មុនថា «មិនមានការផ្លាស់ប្តូរចំពោះ​គោលការណ៍ណា​មួយលើបញ្ហានេះទេ» ហើយក្រុមហ៊ុននៅតែលើកទឹកចិត្តដល់អ្នកគ្រប់គ្រងហាងឲ្យរៀបចំ​អបអរខែមោទនភាព​អ្នកស្រឡាញ់ភេទដូចគ្នានេះ ដរាបណាការណែនាំសុវត្ថិភាពរបស់ហាង ត្រូវបានអនុវត្តតាម៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        199
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        186
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm