ប្រទេសប៉ាគីស្ថាន រិះគន់អាមេរិកនិងឥណ្ឌា បន្ទាប់ពីជំនួបរវាងលោក Biden និងលោកModi

2023/06/24 08:41:05 pm        34

ប៉ាគីស្ថាន ៖ ប្រទេសប៉ាគីស្ថានកាលពីថ្ងៃសុក្រ បានរិះគន់សហរដ្ឋអាមេរិក និងឥណ្ឌា បន្ទាប់ពីប្រធានាធិបតីលោក Joe Biden បានជួបនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅសេតវិមាន ហើយមេដឹកនាំ​ទាំងពីរបានអំពាវនាវ​ឱ្យប្រទេសប៉ាគីស្ថានធានាឱ្យឲ្យបានថាទឹកដីរបស់ខ្លួនមិនត្រូវបានប្រើប្រាស់ជាមូលដ្ឋានសម្រាប់​ការវាយ​ប្រហារដោយក្រុមសកម្មប្រយុទ្ធនោះទេ។ ក្រសួងការបរទេសប៉ាគីស្ថាន បាននិយាយថាសេចក្តីថ្លែងការណ៍​រួមរវាងសហរដ្ឋអាមេរិក និងឥណ្ឌាគឺ «គ្មានយុត្តិធម៌ មានភាគីតែម្ខាង និងជាការយល់ច្រឡំ»។

សេចក្តីថ្លែងការណ៍និយាយថា ការនិយាយយោងទៅរកទីក្រុងអ៊ីស្លាម៉ាបាដ នៅក្នុងបញ្ហានេះគឺ «ផ្ទុយនឹងបទដ្ឋានផ្នែកការទូត»។

ក្រសួងបាននិយាយបន្ថែមថា វាគួឲ្យភ្ញាក់ផ្អើលចំពោះសេចក្តីថ្លែងការណ៍រួម និងបាននិយាយថា ខ្លួនមាន ​កិច្ចសហប្រតិបត្តិការ​ប្រឆាំងភេរវកម្មយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក។

ទំនាក់ទំនងរវាងប្រទេសឥណ្ឌានិងប៉ាគីស្ថាន មានភាពសោះអង្គើយជាច្រើនឆ្នាំមកហើយ។

ចាប់តាំងពីទទួលបានឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ ១៩៤៧ ប្រទេសឥណ្ឌា និងប៉ាគីស្ថាន បានប៉ះទង្គិចគ្នា​ចំនួន៣លើក ដែលក្នុងនោះមានពីរលើកជុំវិញបញ្ហាតំបន់ភ្នំហិម៉ាឡៃ​ដែលមានជនជាតិ​ភាគតិចមូស្លីមភាគ​ច្រើននៅតំបន់កាស្មៀរ ដែលភាគីទាំងពីរអះអាង​សិទ្ធិទាំ​ងស្រុង ប៉ុន្តែគ្រប់គ្រងដោយផ្នែកម្ខាងម្នាក់។

សេចក្តីថ្លែងការណ៍រួមរវាងសហរដ្ឋអាមេរិក និងឥណ្ឌា បាននិយាយថា លោក Biden និងលោក Modi បានថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពភេរវកម្មឆ្លងដែន ការប្រើប្រាស់ភ្នាក់ងារតំណាងភេរវករ

ហើយបាន​អំពាវនាវ​ឱ្យប្រទេសប៉ាគីស្ថានមានចំណាត់ការបន្ទាន់ដើម្បីធានាបានថាគ្មានដែនដី

ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនត្រូវបានប្រើប្រាស់​សម្រាប់ការវាយប្រហារភេរវកម្មឡើយ។ ក្រសួងការបរទេសប៉ាគីស្ថានបាននិយាយថា ប្រទេសឥណ្ឌាកំពុងប្រើប្រាស់ការចោទ​ប្រកាន់ពីភាពជ្រុល​និយមមកលើទីក្រុងអ៊ីស្លាម៉ាបាដ ដើម្បីបង្វែរចេញពីស្ថានភាពនៅតំបន់កាស្មៀរ និងការប្រព្រឹត្តលើ​ជនជាតិភាគតិចនៅក្នុងប្រទេសឥណ្ឌា។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        37
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        46
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm