អង្គភាពដោះស្រាយជម្លោះនានា នឹងស៊ើបអង្កេតថា តើអេស្ប៉ាញ បានពន្យារពេលការជួយសង្គ្រោះជនអន្តោប្រវេសន៍ ឬអត់

2023/06/24 11:08:00 pm        67

អេស្ប៉ាញ ៖ អង្គភាពតាមឃ្លាំមើល និងដោះស្រាយជម្លោះនានា (Ombudsman) របស់ប្រទេសអេស្ប៉ាញ នឹងស៊ើបអង្កេតការលិចទូកដែលធ្វើដំណើរទៅកាន់កោះកាណារី (Canary) ដោយចាកចេញពីប្រទេសម៉ារ៉ុក កាលពីថ្ងៃពុធកណ្ដាលសប្ដាហ៍នេះ បន្ទាប់ពីមានការបារម្ភថា ជនអន្តោប្រវេសន៍ជាង ៣០នាក់ បានស្លាប់។

អង្គការដែលផ្តោតលើការធ្វើអន្តោប្រវេសន៍ Walking Borders និង Alarm Phone បានរិះគន់ប្រទេសអេស្ប៉ាញ និងម៉ារ៉ុក នៅសប្តាហ៍នេះ ចំពោះការមិនធ្វើអន្តរាគមន៍ ឲ្យបានទាន់ពេលវេលា ដើម្បីជួយសង្រ្គោះអ្នកដំណើររបស់ទូកនេះ តែប្រទេសអេស្ប៉ាញ ប្រាប់ថា នីតិវិធីដ៏ត្រឹមត្រូវទាំងអស់ ត្រូវបានអនុវត្ត។

អង្គការ Walking Borders បាននិយាយថា ទូកបានលិច កាលពីថ្ងៃពុធ (ទី២១ ខែមិថុនា) ចម្ងាយ ៤០ម៉ាយល៍ (ប្រហែលជាង ៦៤គីឡូម៉ែត្រ) ពីឆ្នេរសមុទ្រអាហ្វ្រិក ពោលគឺមានរយៈ​ពេលដល់ទៅ ១២ម៉ោងបន្ទាប់ពីមានការស្នើសុំជំនួយពីដំបូង។ អង្គការទាំងពីរ បានឲ្យដឹងថា មានមនុស្សប្រហែល ៦០នាក់នៅលើទូកនោះ។

សេវាជួយសង្គ្រោះតាមសមុទ្ររបស់ប្រទេសអេស្ប៉ាញ បាននិយាយថា មនុស្សពីរនាក់ ដែលមានកុមារមា្នក់ និងបុរសពេញវ័យម្នាក់ ត្រូវបានរកឃើញថា ស្លាប់ ខណៈដែលជនអន្តោប្រវេសន៍​ចំនួន ២៤នាក់ ត្រូវបានជួយសង្គ្រោះ ដោយប្រទេសម៉ារ៉ុក។

អង្គភាពតាមឃ្លាំមើល និងដោះស្រាយជម្លោះនានា (Ombudsman) មានភារកិច្ចត្រួតពិនិត្យការរំលោភសិទ្ធិពលរដ្ឋ ដែលអាចកើតមានដោយរដ្ឋ ហើយអាចផ្តល់ការប្រឹក្សាដល់សភា ខណៈដែលរដ្ឋាភិបាលមានសិទ្ធិអំណាចតាមរដ្ឋធម្មនុញ្ញ ក្នុងការទទួលស្គាល់ និងប្រតិកម្មតបចំពោះរបាយការណ៍របស់អង្គភាពនេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        329
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        375
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        354

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm