អាមេរិក ៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi កាលពីថ្ងៃសុក្រ (ទី២៣ មិថុនា) បានប្រកាសពីការបើកស្ថានកុងស៊ុលសហដ្ឋអាមេរិកថ្មីចំនួនពីរ នៅក្នុងទីក្រុង Ahmedabad និង Bengaluru អំឡុងពេលធ្វើសុន្ទរកថាដល់សមាជិកនៃជនភៀសខ្លួនឥណ្ឌា នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
ប្រទេសឥណ្ឌានឹងបើកស្ថានកុងស៊ុលថ្មីនៅទីក្រុង Seattle (ស៊ីអាតថល) ក្នុងឆ្នាំនេះ ហើយនឹងប្រកាសពីការបើកឆាប់ៗនូវស្ថានកុងស៊ុលថ្មីចំនួនពីរ នៅក្នុងទីក្រុងផ្សេងទៀតនៃសហរដ្ឋអាមេរិក ក្នុងអំឡុងសុន្ទរកថាដដែលនោះ លោក Modi ក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិកក៏នឹងជួយសម្រួលដល់កម្មករជំនាញឥណ្ឌា ក្នុងការទទួលបាន និងបន្តទិដ្ឋាការអាមេរិកថ្មី។
ប្រធានាធិបតីអាមេរិកលោក Joe Biden បានទទួលស្វាគមន៍លោក Modi យ៉ាងកក់ក្ដៅ ដោយប្រកាសថា ទំនាក់ទំនងសេដ្ឋកិច្ចរបស់ប្រទេសទាំង២ «កំពុងរីកចម្រើនខ្លាំងណាស់»។ ពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ បានកើនឡើងទ្វេដង ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។
ទីក្រុងវ៉ាស៊ីនតោនចង់ឲ្យទីក្រុងដេលីក្លាយជាដៃគូយុទ្ធសាស្ត្រ ដើម្បីទប់ទល់ជាមួយប្រទេសចិន ហើយកិច្ចព្រមព្រៀងដែលបានប្រកាសក្នុងសប្តាហ៍នេះ រួមមានការវិនិយោគជាច្រើនពីក្រុមហ៊ុនអាមេរិក ដែលមានគោលបំណងជំរុញការផលិតបន្ទះអេគិចត្រូនិក (វត្ថុកណ្ដាលចម្លង) នៅក្នុងប្រទេសឥណ្ឌា និងកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើប្រទេសចិន សម្រាប់គ្រឿងអេឡិចត្រូនិក៕

