ចិន ÷ ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា មនុស្ស ១១នាក់ បានរងរបួស ក្នុងជើងហោះហើរ CX880 របស់ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific នៅឯអាកាសយានដ្ឋានអន្តរជាតិនៃទីក្រុងហុងកុង នៅព្រឹកថ្ងៃសៅរ៍ (ទី២៤ ខែមិថុនា)នេះ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍នេះ បានលុបចោលការហោះហើរ ដោយសារតែបញ្ហាបច្ចេកទេស។
សេចក្ដីថ្លែងការណ៍បានប្រាប់ថា ជើងហោះហើរពីទីក្រុងហុងកុងរបស់ប្រទេសចិនទៅកាន់ទីក្រុង Los Angeles សហរដ្ឋអាមេរិក បានដឹកក្រុមយានិកចំនួន ១៧នាក់ និងអ្នកដំណើរចំនួន ២៩៣នាក់។ យន្ដហោះនេះ បានធ្វើការហោះហើរដោយបុកស្ទុះឡើងលើមិនបានជោគជ័យដោយអនុលោមតាមនីតិវិធីស្តង់ដារ បន្ទាប់មកបញ្ហាបច្ចេកទេស ត្រូវបានរកឃើញដោយអាកាសយានិក»។
រូបភាពវីដេអូដែលថតបានដោយទូរទស្សន៍ក្នុងស្រុក TVB បានបង្ហាញពីអ្នកដំណើរ ដែលរងរបួសជាច្រើននាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យអាកាសយានដ្ឋាន នៅមូលដ្ឋាន។ អ្នកដំណើរម្នាក់ដែលមិនបញ្ចេញឈ្មោះ បានប្រាប់ TVB ថា យន្តហោះបានចាប់ហ្វ្រាំងភ្លាមៗ ដែលធ្វើឲ្យអ្នកដំណើរភ័យស្លន់ស្លោគ្រប់គ្នា។
យោងតាមក្រុមហ៊ុនអាកាសចរណ៍ Cathay ដែលបាននិយាយថាសុំទោសដោយស្មោះចំពោះការរំខានដល់អតិថិជននោះ បានឲ្យដឹងថា ការរងរបួសនេះបានកើតឡើងអំឡុងការជម្លៀសដោយប្រុងប្រយ័ត្ន នៅច្រកទ្វារចេញ ពេលដែលអ្នកដំណើរចេញពីយន្តហោះ ដោយការរអិលតាមទ្វារចំនួន ៥៕


